ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក កុំលាក់លៀម និងគោរពគោលការណ៍ ចិនតែមួយ

ប៉េកាំង ៖ សហរដ្ឋអាមេរិក គួរគោរព តាមគោលការណ៍ចិនតែមួយ និងការកំណត់ ក្នុងគោលការណ៍ ចិន-អាមេរិកទាំង៣ ។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Wang Wenbin បានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួម និងបញ្ឈប់ការបិទបាំង និងលាក់បាំងគោលការណ៍ចិន តែមួយ ។

អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Wang Wenbin បានឲ្យដឹងកាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងការកត់ សម្គាល់នាពេលថ្មីៗនេះ ដោយអ្នកនាំពាក្យក្រសួងការ បរទេស សហរដ្ឋអាមេរិក Ned Price ។

នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Price បានលើកឡើងថា ប្រទេសចិននៅតែបន្តនិយាយបំភ្លៃគោល នយោបាយរបស់ សហរដ្ឋអាមេរិក ហើយថាសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្ត ចំពោះគោលនយោបាយចិនតែមួយ ទ្វេភាគីយូរអង្វែង ដែលដឹកនាំដោយអ្វី ដែលគេហៅថា “ច្បាប់ទំនាក់ទំនងតៃវ៉ាន់” សេចក្តីថ្លែងការណ៍រួម៣ និង ការធានា៦។

លោក Wang បានលើកឡើងថា ការលើកឡើងរបស់ Price គឺជាការបំភ្លៃការពិត និងប្រវត្តិសាស្រ្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

សំណួរតៃវ៉ាន់ គឺជាបញ្ហាសំខាន់បំផុត និងរសើបបំផុតនៅក្នុងទំនាក់ទំនង រវាងប្រទេសចិន-អាមេរិក ។ ស្នូលនៃសំណួរតៃវ៉ាន់គឺ “ចិនតែមួយ” ។ នៅលើពិភពលោកមានប្រទេសចិន តែមួយ តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។

លោក Wang បានលើកឡើងថា “នេះគឺជាគោលគំនិតស្នូល នៃគោលការណ៍ចិនតែមួយ ដែលបានក្លាយជាការឯកភាព របស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានជាមូលដ្ឋាន សម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ”។

លោកបានបន្ថែមថា ប្រទេសសរុបចំនួន ១៨១ រួមទាំងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាន នៃការទទួលស្គាល់គោលការណ៍ចិនតែមួយ។

ក្នុងប្រវត្តិសាស្ត្រ សំណួរតៃវ៉ាន់ គឺជាឧបសគ្គ ដ៏ធំបំផុត ក្នុងការធ្វើឱ្យមានលក្ខណៈ ប្រក្រតីភាព នៃទំនាក់ទំនងចិន- អាមេរិក ។ លោក Wang បានលើកឡើងថា ដោយសារតែប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ចិនតែមួយ ហើយនឹងមិនធ្វើការសម្រុះសម្រួល ឬសម្បទានណាមួយលើបញ្ហានេះឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top