ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាឲ្យចាប់ខ្លួនជនសង្ស័យ ៥៣នាក់ទៀត ពាក់ព័ន្ធនឹងរដ្ឋប្រហារ បរាជ័យឆ្នាំ២០១៦

អង់ការ៉ា៖ រដ្ឋអាជ្ញាតួកគី កាលពីថ្ងៃចន្ទ បានចេញដីកាចាប់ខ្លួន ជនសង្ស័យចំនួន ៥៣នាក់ ជុំវិញការចោទប្រកាន់ របស់ពួកគេទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។

ប៉ូលីសបានបើកការវាយឆ្មក់ នៅទូទាំងខេត្តចំនួន ១២ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតរបស់ប្រធានរដ្ឋ អាជ្ញានៃរដ្ឋធានីអង់ការ៉ា ទៅលើ “ការបង្កើត” នៃចលនា Gulen នៅក្នុងក្រសួងការបរទេសតួកគី ។

ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យ ចំនួន ៤៨នាក់ត្រូវបានបណ្តេញ ចេញពីក្រសួងមុននេះ ដោយសារតែទំនាក់ទំនង របស់ពួកគេជាមួយក្រុមនោះ ៥នាក់ កំពុងបំពេញកាតព្វកិច្ចសកម្ម ហើយអ្នកផ្សេងទៀតរួមមានបុគ្គលិកដែលបានលាលែង។

ពួកគេត្រូវបានគេចោទ ប្រកាន់ពីបទរក្សាការប្រាស្រ័យ ទាក់ទងខុសច្បាប់ ជាមួយ “អ៊ីម៉ាម ឯកជន” នៃក្រុម និងបែកធ្លាយ ព័ត៌មានប្រឡង របស់ស្ថាប័ន សាធារណៈ ដល់ពួកគេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី បានចោទប្រកាន់ចលនា Gulen ថាបានជ្រៀតចូលទៅក្នុងការិយាធិបតេយ្យរបស់រដ្ឋ ហើយបន្ទាប់មកបានប៉ុនប៉ង ធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top