របាយការណ៍ ដែលក្រសួងមហាផ្ទៃ អាមេរិក ចេញផ្សាយនៅពេលកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា ក្នុងអំឡុងពេលពីឆ្នាំ១៨១៩ ដល់ ឆ្នាំ១៩៦៩ កុមារ ជនជាតិ ដើមភាគតិច ក្នុងសាលារៀន បែបអន្តេវាសិកដ្ឋានចំនួន ៤០៨ខ្នង របស់សហរដ្ឋអាមេរិក បានរងការធ្វើទារុណកម្ម ដូចជាវាយដោយខ្សែតី និង បង្ខំឱ្យធ្វើពលកម្ម ជាដើម ហើយយ៉ាងហោចណាស់ មានកុមារជនជាតិ ដើមភាគតិច ចំនួនជាង ៥រយនាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការធ្វើ ទារុណកម្ម ។
ស្របនឹង ពេលដែលការងារ ស៊ើបអង្កេត បានវិវឌ្ឍជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណចំនួន កុមារស្លាប់ បាត់បង់ជីវិត ប្រហែល នឹងឡើង ដល់ រាប់ពាន់ នាក់ រហូតដល់រាប់ម៉ឺននាក់ទៀត ផង ។ ពេលមុននេះ រដ្ឋាភិបាលអាមេរិក មិនដែល បញ្ជាក់ ថា តើមានកុមារជនជាតិ ដើមភាគតិចប៉ុន្មាន នាក់ ត្រូវ បាន បញ្ជូនទៅកាន់សាលារៀន បែប អន្តេវាសិកដ្ឋាន បែបនេះនោះទេ ហើយតើមានកុមារប៉ុន្មាននាក់ ស្លាប់ ឬបាត់ខ្លួន រហូតសម្បី តែថា តើសាលារៀន បែប អន្តេវាសិកដ្ឋានបែបនេះ មានប៉ុន្មានខ្នង ក៏មិនបញ្ជាក់ឱ្យដឹងដែរ ៕
វិទ្យុជាតិកម្ពុជាចិន