ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែករបស់ចិន និងរុស្ស៊ី ជាច្រើនគ្រឿង ហោះចូលដែនអាកាស របស់កូរ៉េខាងត្បូង

បរទេស៖ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរុស្ស៊ី និងចិន ជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស (KADIZ) របស់កូរ៉េខាងត្បូង ដោយមិនមានការជូនដំណឹង ដោយជំរុញឱ្យកងទ័ពអាកាសកូរ៉េខាងត្បូង ចេញយន្តហោះចម្បាំង ប្រដេញទៅកាន់កន្លែងកើតហេតុ។

យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលថា យន្តហោះចម្បាំងចិន ២គ្រឿង និងរុស្ស៊ី ៤គ្រឿង បានចូលក្នុងតំបន់ KADIZ ប៉ុន្តែមិនបានបំពានដែនអាកាសនៃបូរណភាពដែនដី របស់កូរ៉េខាងត្បូងទេ។

JCS បាននិយាយនៅក្នុងសារមួយ ផ្ញើទៅកាន់អ្នកយកព័ត៌មានថា “មុនពេលពួកគេចូលទៅក្នុងតំបន់ KADIZ យោធារបស់យើងបានដាក់ពង្រាយយន្តហោះចម្បាំង របស់កងទ័ពអាកាស ដើម្បីអនុវត្តជំហានយុទ្ធសាស្ត្រ ក្នុងការរៀបចំប្រឆាំង នឹងស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមាន” ។

យោងតាម JCS បានឱ្យដឹងថា នៅម៉ោង 7:56 ព្រឹក យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិន ២គ្រឿងបានចូលទៅក្នុង KADIZ ពីតំបន់មួយដែលមានចម្ងាយ 126 គីឡូម៉ែត្រភាគពាយព្យ នៃទីក្រុង Ieodo ដែលជាថ្មប៉ប្រះទឹកនៅភាគខាងត្បូង នៃកោះ Jeju ភាគខាងត្បូង។ យន្តហោះ H-6  បានធ្វើដំណើរឆ្ពោះទៅសមុទ្រខាងកើត ហើយបានចាកចេញពីតំបន់នេះ នៅម៉ោងប្រហែល 9:33 ព្រឹក។

ក្រោយមក ក៏មានយន្តហោះចម្បាំងចិន២គ្រឿង បានចូលរួមជាមួយយន្តហោះចម្បាំងរុស្ស៊ី ៤គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែក TU-95 ពីរគ្រឿង បានចូលទៅក្នុងតំបន់ KADIZ ជាមួយគ្នានៅម៉ោង 9:58 ព្រឹក បន្ទាប់មកក៏បានចាកចេញពីតំបន់នៅម៉ោង 10:15 ព្រឹក។

JCS បានបន្ថែមថា នៅម៉ោងប្រហែល 3:40 រសៀល យន្តហោះយោធាចិន ៤ គ្រឿង និងរុស្ស៊ី ២គ្រឿង ត្រូវបានគេប្រទះឃើញកំពុងហោះហើរ នៅក្នុងតំបន់មួយប្រហែល 267 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Ieodo នៅខាងក្រៅ KADIZ ។

ការចូលរបស់យន្តហោះចិន និងរុស្ស៊ី ទៅក្នុង KADIZ បានកើតឡើងនៅពេលដែលកូរ៉េខាងត្បូង កំពុងជំរុញឱ្យពង្រឹង និងពង្រីកសម្ព័ន្ធភាពរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលចូលរួម ក្នុងការថ្កោលទោសអន្តរជាតិ ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការចូលនេះក៏ស្របនឹងថ្ងៃចុងក្រោយ នៃការប្រកួតនៅអាស៊ីរយៈពេល៥ថ្ងៃ របស់លោកប្រធានាធិបតីអាមេរិក Joe Biden មកកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top