ព័ត៌មានអន្តរជាតិ

ការអភិវឌ្ឍន៍ របស់តំបន់ស៊ីនជាំង បង្ហាញការពិត នៃដំណើរការសិទ្ធិមនុស្ស របស់ខ្លួន

ប៉េកាំង៖ ខណៈពេលដែល អ្នកនយោបាយលោកខាងលិច មួយចំនួន បន្តផ្សព្វផ្សាយព័ត៌មានភូតកុហក និងព័ត៌មានមិនពិតអំពីស៊ីនជាំង ការអភិវឌ្ឍន៍ ដែលមិនធ្លាប់មានពីមុនមក ក្នុងតំបន់ និងសមិទ្ធិផល គួរឱ្យកត់សម្គាល់ បានបង្ហាញពៅការពិត។

ជនជាតិចិនទាំងអស់ រួមទាំងប្រជាជនចំនួន ២៥លាននាក់ នៃក្រុមជនជាតិផ្សេងៗ នៅក្នុងតំបន់ស្វយ័តស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន មានការធុញទ្រាន់ នឹងការឮពាក្យកុហកដូចជា “អំពើប្រល័យពូជសាសន៍” និង “ពលកម្មដោយបង្ខំ” ។ ប្រជាជនស៊ីនជាំង តែងតែត្រៀមខ្លួន ដើម្បីប្រាប់រឿងសិទ្ធិមនុស្ស ពិតប្រាកដ។

ចាប់ពីឆ្នាំ១០៥៥ ដល់ឆ្នាំ២០២០ ផលិតផលក្នុងស្រុក សរុបរបស់ស៊ីនជាំង និងផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងប្រហែល ១៦០ដង និង ៣០ដងក្នុងតម្លៃថេររហូតដល់ ១,៤ ពាន់ពាន់លានយន់ (ប្រហែល ២០៩ពាន់លានដុល្លារអាមេរិក) និង ៥៣,៥៩៣យន់ រៀងគ្នា។

ចាប់ពីឆ្នាំ1៩៧៨ ដល់ឆ្នាំ២០២០ ប្រាក់ចំណូលដែលអាចរកបាន សម្រាប់មនុស្សម្នាក់ របស់អ្នករស់នៅទីក្រុង និងជនបទទាំងពីរបានឃើញការកើនឡើងជាង ១០០ដង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រជាជន Uygur នៅតំបន់ Xinjiang បានកើនឡើងពីជាង ៨,៣លាននាក់ក្នុងឆ្នាំ២០០០ ដល់ជាង ១១,៦លាននាក់ក្នុងឆ្នាំ២០២០ ហើយអាយុកាលជាមធ្យមរបស់តំបន់បានកើនឡើងពីតិចជាង ៣០ឆ្នាំក្នុងឆ្នាំ១៩៤9 ដល់ ៧៤,៧ឆ្នាំ ក្នុងឆ្នាំ២០១៩៕

ប្រែសម្រួល ឈូក បូរ៉ា

To Top