ព័ត៌មានអន្តរជាតិ

តួកគីបញ្ជាក់ថាសាជាថ្មីថាហ្វាំងឡង់និងស៊ុយអែតចង់ចូលណាតូចាំបាច់ដោះស្រាយកង្វល់របស់រដ្ឋាភិបាលអង់ការ៉ាជាមុនសិន

បរទេស៖បន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងអង់ ការ៉ាកាលពីថ្ងៃពុធម្សិលមិញនេះ រួចមករដ្ឋាភិបាលនៃប្រទេសតួកគី តាមរយៈអ្នកពាក្យលោក Ibrahim Kalin បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលតួកគីសាជាថ្មី នឹងមិនអនុញ្ញាតិឲ្យប្រទេសហ្វាំងឡង់និងស៊ុយអែតក្នុង ការក្លាយខ្លួនជាសមាជិករបស់អង្គការណាតូ
ឡើយរហូតដល់ពេល ដែលបញ្ហានិងក្តីបារម្ភនានារបស់ ខ្លួនត្រូវបានដោះស្រាយជាមុនសិន។

ក្តីបារម្ភនិងការចង់បានរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ដែលមានរួមទាំងបញ្ហាភេវរកម្មបញ្ហាទណ្ឌកម្មដែលតួកគី កំពុងទទួលជាដើមត្រូវតែដោះស្រាយមុន ការសម្រេចចិត្តរបស់ណាតូហើយតួកគី នឹងមិនប្រញាប់ប្រញាល់ នោះឡើយដើម្បី ឲ្យណាតូរៀបចំកិច្ចការងារនៅក្នុងជំនួបគ្នាលើកក្រោយ។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុនគណប្រតិភូ នៃប្រទេសស៊ុយអែតនិងហ្វាំងឡង់ បានជួបជាមួយនឹងក្រុម ការងារតំណាងរបស់ តួកគីនៅក្នុងទីក្រុងអង់ការ៉ាព្រមទាំងបានពិភាក្សាគ្នាលើបញ្ហា ស្នើសុំសមាជិក អង្គការណាតូអស់រយៈពេលដល់ទៅ៥ម៉ោង។

តួកគីបានស្នើសុំឲ្យហ្វាំងឡង់និងស៊ុយអែត ក្នុងការលើកលែងទណ្ឌកម្មនាំចេញអាវុធ នៅក្នុងប្រទេស តួកគីនិងព្រមទាំងការអនុញ្ញាតិឲ្យតួកគីធ្វើបត្យាប័ននូវក្រុមបក្សកម្មករ ឃឺឌឬ PKK និងក្រុមចលនាលោក Gulen (FETO) ដែលតួកគីតែងតែចាត់ទុកថាជាក្រុមភេវរកម្មនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top