ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Putin ធ្វើដំណើរទៅជួបក្រុម យោធារុស្សី ដែលរងរបួស

បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្សីលោក Vladimir Putin និងរដ្ឋមន្ត្រីក្រសួងការពារ ជាតិ
Sergey Shoigu បានធ្វើទស្សនកិច្ចទៅជួបជាមួយនឹងយោធារងរបួស ជាច្រើននាក់ដោយសារជម្លោះ
គ្នានៅអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ។

បន្ទាប់ពីបានធ្វើដំណើរទៅដល់មន្ទីរពេទ្យកណ្តាល ទីក្រុងមូស្គូដែលជាទីកន្លែងប្រមូលផ្តុំទាហានរបួសហើយ នោះលោក Putin បានធ្វើការលើកឡើងថា រាល់យោធាទាំងអស់ដែលបានចល័តនៅក្រៅប្រទេស ព្រមទាំងគ្រួសារចាំបាច់ត្រូវតែ ទទួលបាននូវប្រាក់លើក ទឹកចិត្តគ្រប់ៗគ្នា។

នៅក្នុងកិច្ចប្រជុំក្រោយមកនៅក្នុងថ្ងៃដដែលនេះលោក Putinក៏បានថ្លែងប្រាប់ទៅកាន់ក្រុមប្រឹក្សាសង្គម ទៅ លើបញ្ហា ជាច្រើនផងដែរដែលក្នុងនោះ លោកប្រធានាធិបតីបានស្នើសុំឲ្យមានការបង្កើន ប្រាក់កម្រៃជូន កងកម្លាំង យោធានៅតាមបណ្តោយ ព្រំដែនបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top