ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន ដាក់ពង្រាយកងទ័ពដើម្បីប្រឆាំង នឹងអតីតប្រធានាធិបតី លោក Imran Khan ដែលដឹកនាំការតវ៉ា

បរទេស៖ រដ្ឋាភិបាលប៉ាគីស្ថានបានអនុញ្ញាតឱ្យដាក់ពង្រាយ​យោធាដើម្បីការពារទីស្នាក់ការកណ្តាល​របស់ខ្លួនក្នុងទីក្រុងអ៊ីស្លាម៉ាបាដ​ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ខណៈដែលបាតុកររាប់ពាន់នាក់ ដែលស្មោះ ត្រង់នឹងអតីតនាយករដ្ឋមន្ត្រី Imran Khan បានដើរតាមផ្លូវ។ លោក Khanបានដើរក្បួនតវ៉ានៅរដ្ឋធានី កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីមហាផ្ទៃ Rana Sanaullah បានសរសេរថា កងទ័ពនឹងត្រូវដាក់ពង្រាយដើម្បីការពារ “អគាររដ្ឋាភិបាលសំខាន់ៗ” ក្រោមមាត្រា 245 នៃរដ្ឋធម្មនុញ្ញប៉ាគីស្ថាន។

លោកបាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា “ក្នុងចំណោមអគារដែលនឹងត្រូវបានការពារមាន តុលាការ កំពូល វិមានសភា វិមាននាយករដ្ឋមន្ត្រី ប្រធានាធិបតី លេខាធិការដ្ឋានប៉ាគីស្ថាន និងបរិក្ខារការទូត” ។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគណបក្ស PTI (Pakistan Movement for Justice) របស់ Khan បានបង្ហាញគាត់បាន ដឹកនាំដោយក្បូនរថយន្តចូលទៅក្នុងទីក្រុង Islamabad ទទួលបានការអបអរសាទរពីហ្វូងមនុស្ស៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top