ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន ប្រើភាសាអាសអាភាស ទៅលើមន្រ្តីអាមេរិក

បរទេស៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Alexey Arestovich បានប្រើភាសាអាសអាភាស រិះគន់អ្នកនៅលោកខាងលិច ដោយជំរុញឱ្យទីក្រុងគៀវ ប្រគល់ទឹកដីរបស់ប្រទេសមួយផ្នែក ទៅឱ្យប្រទេសរុស្ស៊ី ដើម្បីជាប្រយោជន៍ដល់សន្តិភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Aretovich បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ដោយបានជេរប្រមាថ ហើយថា មនុស្សល្ងីល្ងើចំពោះសំណើបែបនេះ ដើម្បីដោះស្រាយទឹកដីអ៊ុយក្រែនបន្តិច! លោកថា តើអ្នកជាឆ្កួតទេ? កូនយើងត្រូវស្លាប់ ទាហានឈប់បាញ់ផ្លោងដោយខ្លួនគេ ហើយគេប្រាប់យើងពីរបៀបលះបង់ទឹកដី រឿងនេះនឹងមិនកើតឡើងទេ” ។

លោក Arestovich បានរិះគន់ ចំពោះការលើកទឹកចិត្តអ៊ុយក្រែន “ទប់ស្កាត់ចំណង់អាហាររបស់ខ្លួន” និងផ្តល់ឱ្យរុស្ស៊ីនូវទឹកដីដែលខ្លួនចង់បាន ព្រោះវានឹងអនុញ្ញាតឱ្យក្រុងកៀវ “បង្កើតសន្តិភាពពេញលេញ និងអាចវិលត្រឡប់មករក អាជីវកម្មដូចធម្មតាវិញ” ។

ទីប្រឹក្សាម្នាក់ទៀត របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គឺលោក Mikhail Podoliak បានទៅកាន់បណ្តាញ Telegram កាលពីថ្ងៃពុធ ដើម្បីនិយាយទៅកាន់ “អ្នកបញ្ចុះបញ្ចូលគាំទ្ររុស្ស៊ីនៅអឺរ៉ុប” ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top