បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារថាមពល របស់ប្រទេសអ៊ុយក្រែន លោក Lana Zerkal កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសរបស់លោក មានឧបករណ៍សម្រាប់ ដាក់សំពាធដ៏ខ្លាំងក្លាមួយ សម្រាប់ហុងគ្រី ប្រសិនបើមានការសម្រេចចិត្តណាមួយ។
ថ្លែងនៅកិច្ចពិភាក្សាអនឡាញមួយ ស្តីអំពីសន្តិសុខលោក Zerkal បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ របស់រដ្ឋាភិបាលហុងគ្រី ដែលជាអ្នកកំពុងព្យាយាម រារាំងកញ្ចប់ទណ្ឌកម្ម កញ្ចប់ទី៦ សម្រាប់ប្រឆាំងប្រទេសរុស្សី ខណៈដែលលោកខាងលិច បានធ្វើការដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី គិតចាប់តាំងតែពីខែកុម្ភៈមក។
លោក Zerkel និយាយថា៖ អ៊ុយក្រែនបច្ចុប្បន្នមានឧបករណ៍ ដាក់សំពាធយ៉ាងខ្លាំងក្លានោះ គឺជាបំពង់បង្ហូរប្រេង Druzhba ដែលលោករដ្ឋមន្ត្រីបាន បញ្ជាក់ទៀតថា នឹងអាចមានរឿងអ្វីកើតឡើង គ្រប់ពេលប្រសិនបើរដ្ឋាភិបាលហុងគ្រី នឹងមិនសម្រេចចិត្តមួយ ដែលសមរម្យ៕ ប្រែសម្រួល៖ស៊ុនលី