ព័ត៌មានអន្តរជាតិ

Update ៖ ចិន និងរុស្ស៊ី បោះឆ្នោតវេតូនៅ UN ជំរុញឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម បន្ថែមលើកូរ៉េខាងជើង

អ.ស.ប ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោត វេតូ កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើការជំរុញ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត របស់អង្គការសហប្រជាជាតិ (UN)លើប្រទេសកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីល ផ្លោងជាថ្មីរបស់ខ្លួន បានធ្វើឲ្យក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ រកដំណោះស្រាយជាលើកដំបូង ចាប់តាំងពីបានចាប់ផ្តើម ដាក់ទណ្ឌកម្មទៅលើ ទីក្រុងព្យុងយ៉ាងនៅឆ្នាំ ២០០៦ ។

សមាជិកក្រុមប្រឹក្សាចំនួន១៣ ដែលនៅសល់ទាំងអស់ បានបោះឆ្នោតគាំទ្រ សេចក្តីសម្រេច ដែលព្រាង ដោយសហរដ្ឋអាមេរិក ដែលបានស្នើឱ្យហាមឃាត់ការ នាំចេញថ្នាំជក់ និងប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង ដែលមេដឹកនាំលោក គីម ជុងអ៊ុន គឺជាអ្នកជក់បារី ។ វាក៏នឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ក្រុមលួចចូល Lazarus ដែលសហរដ្ឋអាមេរិកនិយាយថា មានទំនាក់ទំនងជា មួយនឹងកូរ៉េខាងជើង ផងដែរ ។

ការបោះឆ្នោតនេះបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីល ចំនួន៣គ្រាប់ រួមទាំងគំនិតមួយថា ជាមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBM) ដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ទៅកាន់តំបន់អាស៊ី ។ វាជាការបាញ់មីស៊ីលផ្លោង ចុងក្រោយបំផុតនៅក្នុងឆ្នាំនេះ ដែលត្រូវបានហាមឃាត់ ដោយក្រុមប្រឹក្សាសន្តិសុខ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានពណ៌នាការបោះឆ្នោតថា ជា “ថ្ងៃដ៏ខកចិត្ត” សម្រាប់ក្រុមប្រឹក្សា ។

ឯករដ្ឋទូតរូបនេះ បានប្រាប់ដល់ក្រុមប្រឹក្សាថា “ពិភពលោកប្រឈមមុខនឹងគ្រោះថ្នាក់ ដែលមើលឃើញយ៉ាងច្បាស់ និងបច្ចុប្បន្នពីកូរ៉េខាងជើង “ ។ “ការអត់ធ្មត់ និងភាពស្ងៀមស្ងាត់របស់ក្រុមប្រឹក្សា មិនបានលុបបំបាត់ ឬសូម្បីតែកាត់បន្ថយ ការគំរាមកំហែងនោះទេ ។ ប្រសិនបើមានអ្វីក៏ដោយ កូរ៉េខាងជើង ត្រូវបានពង្រឹង” ។

លោកស្រីបានលើកឡើងថា ក្រុងវ៉ាស៊ីនតោន បានវាយតម្លៃថា កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ចំនួន៦គ្រាប់នៅក្នុងឆ្នាំនេះ ហើយកំពុង “រៀបចំយ៉ាងសកម្ម ដើម្បីធ្វើការសាកល្បង នុយក្លេអ៊ែរ” ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល១៦ឆ្នាំ កន្លងមកនេះ ក្រុមប្រឹក្សាសន្តិសុខបានបង្កើន ការដាក់ទណ្ឌកម្មជាលំដាប់ និងជាឯកច្ឆ័ន្ទ ដើម្បីកាត់ផ្តាច់ការផ្តល់មូលនិធិ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង របស់ក្រុងព្យុងយ៉ាង ។ ក្រុមប្រឹក្សាបានរឹតបន្តឹងទណ្ឌកម្មចុង ក្រោយលើទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០១៧ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top