ព័ត៌មានអន្តរជាតិ

លោកពូទីន ព្យាករណ៍ ពីការបរាជ័យ របស់លោកខាងលិច

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងវេទិកា សេដ្ឋកិច្ចអឺរ៉ាស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិច ដែលកំពុងព្យាយាមដាក់ទណ្ឌកម្ម លើប្រទេសដ៏ទៃ ដោយទណ្ឌកម្មសេដ្ឋកិច្ចនោះ កំពុងវាយតំលៃ លើសកម្លាំងរបស់ពួកគេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកបានមានប្រសាសន៍ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិថា «ប្រទេសកាន់តែច្រើន នៅលើពិភពលោកចង់បាន ហើយនឹងបន្តធ្វើ នយោបាយឯករាជ្យ»។ “គ្មាន “ប៉ូលីសពិភពលោក” អាចបញ្ឈប់ដំណើរការ សកលធម្មជាតិនេះបានទេ គ្មានអ្នកណាខ្លាំងនោះទេ» ។

មេដឹកនាំរុស្ស៊ី បាននិយាយដោយសំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចថា “ពួកគេប្រឈមមុខ នឹងបញ្ហានៅក្នុងប្រជាជាតិ របស់ពួកគេ ហើយខ្ញុំសង្ឃឹមថា ពួកគេដឹងថាគោលនយោបាយនេះ ពិតជាគ្មានការរំពឹងទុក” ។

រុស្ស៊ីបានក្លាយជាប្រទេស ដែលទទួលទណ្ឌកម្មខ្លាំងបំផុត ក្នុងពិភពលោកបន្ទាប់ពីលោកខាងលិច បានសងសឹក ចំពោះរុស្ស៊ី ដែលបានវាយប្រហារ អ៊ុយក្រែន កាលពីខែកុម្ភៈ ។ ការរឹតបន្តឹងនេះត្រូវបានក្រុមមន្ត្រីចាត់ទុកថា ជាមធ្យោបាយមួយ ក្នុងការធ្វើឱ្យមានការ ចំណាយ លើប្រទេសរុស្ស៊ី និងធ្វើឱ្យសេដ្ឋកិច្ច របស់ប្រទេស អស្ថិរភាព ដើម្បីបង្ខំទីក្រុងម៉ូស្គូ ឱ្យមានការដកថយ ។ ទោះជាយ៉ាងណា ប្រទេសជាច្រើន បានបដិសេធមិនចូលរួម ក្នុងការដាក់ទណ្ឌកម្ម រួមទាំងសមាជិកណាតូ គឺតួកគីផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top