ព័ត៌មានអន្តរជាតិ

NASA និង Boeing បញ្ចប់ការធ្វើតេស្ត ហោះហើរ ដ៏សំខាន់ទៅកាន់ ស្ថានីយអវកាស

វ៉ាស៊ីនតោន ៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានត្រឡប់មកផែនដីវិញដោយសុវត្ថិភាពពីស្ថានីយ៍អវកាសអន្តរជាតិ (ISS) កាលពីថ្ងៃពុធ ដោយបានបញ្ចប់ការ សាកល្បងហោះហើរ ដែលមិនអាចបង្កើត បានដ៏សំខាន់ ដើម្បីជួយបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀម ខ្លួនរួចជាស្រេច ក្នុងការហោះហើរ អវកាសយានិកសម្រាប់អង្គការណាសា ។

យានអវកាស CST-100 Starliner បានចតចេញពីស្ថានីយ៍ ISS នៅម៉ោង ២ និង ៣៦រសៀល ថ្ងៃពុធប្រហែល ៥ថ្ងៃបន្ទាប់ពីត្រូវបានភ្ជាប់ ទៅមន្ទីរពិសោធន៍មីក្រូទំនាញ ដែលជាផ្នែកមួយ នៃបេសកកម្ម ដែលមិនមាននាវិក របស់ខ្លួន ដែលត្រូវបានគេដាក់ឈ្មោះថាជា Orbital Flight Test-2 ។

ប្រហែល ៤ម៉ោង បន្ទាប់ពីការចាក ចេញពីស្ថានីយ៍អវកាស Starliner បានចុះមកលើពោងសុវត្ថិភាព របស់វានៅម៉ោង ៦ និង ៤៩ល្ងាច ហើយបានចុះចត នៅវាលខ្សាច់ភាគខាងលិច សហរដ្ឋអាមេរិក ។

យោងតាមអង្គការ NASA បានឱ្យដឹងថា ការចុះចតបានធ្វើឡើង បន្ទាប់ពី ការបំបែកម៉ូឌុល សេវាកម្មរបស់យានអវកាស និងការដាក់ឱ្យដំណើរ ការដោយជោគជ័យនូវឆ័ត្រយោង សំខាន់ៗចំនួន៣ និងពោងសុវត្ថិភាពចំនួន៦ នេះបើយោង តាមអង្គការណាសា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top