ព័ត៌មានអន្តរជាតិ

បេសកជន​ចិន​ រិះគន់​អាមេរិក​ ចំពោះ​បរាជ័យ​ក្នុង​នាម​ជា ​អ្នក​ទទួល​បន្ទុក​លើ​បញ្ហា ​ទណ្ឌកម្ម​ស៊ូដង់ ​ខាង​ត្បូង

ប៉េកាំង៖ បេសកជនចិន បានរិះគន់សហរដ្ឋអាមេរិកចំពោះការខកខានក្នុងការបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខលើបញ្ហាទណ្ឌកម្មស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទំនួលខុសត្រូវរបស់អ្នកសរសេរអត្ថបទគឺជួយក្រុមប្រឹក្សាសន្តិសុខបង្កើតអត្ថបទ ដែលមានមតិឯកច្ឆន្ទជាអតិបរមា ជាជាងការទទូចលើទស្សនៈផ្ទាល់ខ្លួនរបស់អ្នកសរសេរអត្ថបទនៅក្នុងអត្ថបទនោះ ។

លោកបានលើកឡើងថា “គួរឲ្យសោកស្តាយ ម្ចាស់ប៊ិចមិនបានបំពេញការទទួលខុសត្រូវនេះទេ មិនបានស្តាប់ដោយប្រុងប្រយ័ត្ន និងទទួលយកយោបល់សមហេតុផល មិនបង្ហាញពីភាពយុត្តិធម៌ និងបរិយាប័ន្នដែលម្ចាស់ប៊ិចគួរមាន ហើយមិនបានគិតគូរទាំងស្រុងពីកង្វល់របស់ភាគីទាំងអស់នៅពេលកែតម្រូវ។

សមាជិកមួយចំនួន រួមទាំងសមាជិកអាហ្វ្រិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ បានបំបែកភាពស្ងៀមស្ងាត់ដែលដាក់ដោយសហរដ្ឋអាមេរិកសម្រាប់សេចក្តីព្រាងដំណោះស្រាយនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបង្ខំឱ្យបោះឆ្នោតលើអត្ថបទ ដែលមិនពេញចិត្តនឹងការឯកភាព។ លោក​បាន​បន្ត​ថា ដូច្នេះ ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បោះ​ឆ្នោត​ឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលហ្គាបុង ឥណ្ឌា កេនយ៉ា និងរុស្សី ក៏បានបដិសេធក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ លើសេចក្តីព្រាងដំណោះស្រាយ ស្តីពីការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ូដង់ខាងត្បូងផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top