ព័ត៌មានអន្តរជាតិ

លោក Yanukovych៖ អ៊ុយក្រែន អាចនឹងបាត់បង់ទឹកដី មួយចំនួនទៅឲ្យប៉ូឡូញ

បរទេស៖ អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych កាលពីថ្ងៃសុក្រម្សិលមីញនេះ បានធ្វើការព្រមានមួយថាប្រទេសអ៊ុយក្រែន អាចប្រឈមមុខទៅនឹងកាត់បាត់ ដែនអធិបតេយ្យភាពរបស់ខ្លួន ឬអាចបាត់ខ្លួនចូលរួមជាមួយ នឹងប្រទេសប៉ូឡញក៏ថាបាន។

អតីតប្រធានាធិបតីដែលត្រូវបាន បណ្តេញចេញកាលពីឆ្នាំ២០១៤ នៅក្នុងរដ្ឋប្រហារមួយបានធ្វើការ អះអាងជាច្រើនអំពីគំនិត របស់គាត់ជាពិសេសទៅលើផលលំបាក និងឬសគល់នៃបញ្ហាដែលកំពុង កើតឡើងនៅក្នុងប្រទេស ព្រមទាំងការវិភាគទៅលើផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះអ៊ុយក្រែនទៀតផង។

លោក Yanukovych បានបញ្ជាក់ទៀតថា៖ ជម្លោះនាពេលបច្ចុប្បន្នមិនត្រឹមតែ បាននាំឲ្យអ៊ុយក្រែនទទួលរង ផលប៉ះពាល់ខ្លាំងជាបន្តបន្ទាប់ដូចជា ទឹកដីនៅភាគខាងត្បូង និងខាងកើតនោះទេវាថែមទាំងអាចលើស និងច្រើនជាងនេះក៏ថាបាន។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថា កាលពីដើមខែកន្លងមកនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ព្រមទាំងប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានប្រកាសរួមគ្នាថាអ៊ុយក្រែន និងប៉ូឡូញនឹងធ្វើការរួមគ្នា ដើម្បីដំណើរការប្រទេសពីរដែលមិនចាំបាច់ មានព្រំដែនរវាងគ្នាហើយរដ្ឋាភិបាល ទីក្រុងគៀវក៏បានប្រកាសផ្តល់សិទ្ធ រស់នៅពិសេសសម្រាប់ ពលរដ្ឋប៉ូឡូញរួចទៅហើយដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top