ព័ត៌មានអន្តរជាតិ

លោក Trump៖ អាមេរិក គួរផ្គត់ផ្គង់កម្មវិធីសន្តិសុខ សម្រាប់សាលារៀន ក្នុងប្រទេសមុនជួយអ៊ុយក្រែន

" "

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump គួរតែផ្តល់មូលនិធីជាអទិភាពជួយ ទៅដល់កម្មវិធីសន្តិសុខសម្រាប់ សាលារៀនជាជាងយកទៅជួយអ៊ុយក្រែន។

ការលើកឡើងបែបនេះធ្វើឡើង នៅក្រោយពេលដែលព្រឹត្តិការណ៍ ដ៏អាក្រក់នៃការបាញ់សម្លាប់យ៉ាងរង្គាល នៅក្នុងរដ្ឋតិចសាសដែលបាន សម្លាប់កូនសិស្សសាលាតូចៗដល់ទៅ ១៩នាក់ កាលពីប៉ុន្មានថ្ងៃកន្លងមក។

" "

លោក Trump បាននិយាយបែបនេះថា៖ ប្រសិនបើអាមេរិកអាចបញ្ជូន លុយរាប់ពាន់លានដុល្លារ ទៅអ៊ុយក្រែនដូចនេះពួកយើង គួរតែអាចធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ក្នុងការថែរក្សាសន្តិសុខ ជូនកុមារតូចៗរបស់ពួកយើង ទាំងនៅផ្ទះ និងនៅសាលារៀន។

" "

លោកបន្តថា៖ ពួកយើងបានចំណាយលុយ រាប់ទ្រីលានដុល្លារទាំងនៅអ៊ីរ៉ាក់ និងអាហ្គានីស្ថានប៉ុន្តែអ្វីដែល យើងទទួលបានគឺគ្មានអ្វីទាំងអស់។ ដូចនេះមុនកសាងនូវវិស័យការពារជាតិ សម្រាប់បណ្តាប្រទេសដទៃទៀត យើងគួរតែកសាងប្រព័ន្ធសន្តិសុខ សម្រាប់ពលរដ្ឋរបស់យើងជាមុន ជាពិសេសកុមារតូចៗទាំងនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top