ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស ចង់បញ្ជូនអាវុធ ធុនធ្ងន់ទៅឱ្យអ៊ុយក្រែន

បរទេស ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃសុក្រ បានអំពាវនាវ សម្រាប់សម្ព័ន្ធមិត្ត លោកខាងលិច របស់អ៊ុយក្រែន ឱ្យបញ្ជូនប្រព័ន្ធកាំភ្លើងធំ MLRS ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការ រុលទៅមុខ របស់រុស្ស៊ី ។ ការបញ្ជូនប្រព័ន្ធបែបនេះ នឹងតំណាងឱ្យការកើនឡើង ដ៏ធំមួយនៅក្នុងបំពង់បង្ហូរ អាវុធទៅកាន់ទីក្រុងគីវ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងពិចារណា ជំហានបែបនេះរួចហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg លោក Johnson បាននិយាយថា វេទិកា ប្រព័ន្ធកាំភ្លើងធំ M270 Multiple Launch (MLRS) នឹង “ធ្វើឱ្យអ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងកាំភ្លើងធំរុស្ស៊ី ដ៏សាហាវឃោរឃៅនេះ ហើយនោះជាកន្លែង ដែលពិភពលោកត្រូវទៅ” ។

បើតាមលោក Boris Johnson “វាពិតជាសំខាន់ណាស់ ដែលយើងបន្តគាំទ្រអ៊ុយក្រែន ដោយយោធា” ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយថា តើចក្រភពអង់គ្លេស នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ MLRS ណាមួយ ក្នុងចំណោមប្រព័ន្ធ 42 MLRS របស់ខ្លួនដល់ទីក្រុង kyiv នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top