ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ទាមទារលុយ សម្រាប់ជនភៀសខ្លួនបន្ថែម ជិត១៥០លានអឺរ៉ូ ដែលសន្យាដោយ EU

បរទេស៖យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញ កំពុងធ្វើការទាមទារនូវលុយជំនួយ ដែលសហភាពអឺរ៉ុប ធ្លាប់បានសន្យាកន្លងមកសម្រាប់ជូនភៀសខ្លួន ប្រមាណជា៣លាននាក់។

ប្រភពដដែលបានឲ្យដឹងទៀតថា មកដល់ពេលនេះ លុយជំនួយដែលសហភាពអឺរ៉ុបឬ EU ធ្លាប់បានសន្យាថា នឹងផ្តល់ប្រមាណជា១៤៤,៦ពាន់លានអឺរ៉ូ សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ប្រមាណជា៣លាននាក់ ដែលបានគេចចេញពីជម្លោះ រវាងអ៊ុយក្រែននិងរុស្សីនោះរដ្ឋាភិបាលទីក្រុង Warsaw នៅមិនទាន់បានទទួលនៅឡើយ។

គួរឲ្យដឹងដែរថា រយៈពេលជាង៣ខែកន្លងមកនេះ ចាប់តាំងតែពីជម្លោះកើតឡើង ប៉ូឡូញបានទទួលយកជនភៀសខ្លួន ប្រមាណជា៣,៥លាននាក់មកហើយ ពីអ៊ុយក្រែន ហើយនឹងបន្តផ្តល់ការស្នាក់នៅ ដែលជាចំណាយរាប់ពាន់លានដុល្លារនេះ រហូតទៅដល់៣ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top