ព័ត៌មានអន្តរជាតិ

ស៊ែប៊ី ធានាបានកុងត្រាថ្មី ដើម្បីទិញហ្គាស ពីប្រទេសរុស្សី

បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការយល់ព្រមក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេល ៣ឆ្នាំទៀត ជាមួយនឹងរដ្ឋាភិបាលប្រទេសរុស្សី ជាការទិញលក់ហ្គាសនៅក្នុងអំឡុងពេល នៃជំនួបគ្នាជាមួយនឹងសមភាគី ប្រធានាធីបតីរុស្សីលោក Vladimir Putin ។

ក្រៅតែពីកុងត្រាទាំងនោះ ប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីទិដ្ឋភាពទូទៅ នៃការបង្កើនទីតាំងស្តុកហ្គាស មួយចំនួនទៀតនៅក្នុងប្រទេសស៊ែប៊ីផងដែរ ដោយក្នុងនោះលោកប្រធានាធិបតី Vucic អះអាងថា តម្លៃហ្កាសនឹងបន្តតម្លៃស្របទៅនឹងទីផ្សារ តម្លៃប្រេងដដែលប៉ុន្តែដោយ មិនបានបញ្ជាក់ព័ត៌មានលំអិតនោះទេ។

ភាគីខាងរុស្សីក៏បានអះអាងដែរថា កិច្ចព្រមព្រៀងនេះពិតជាបានធ្វើឡើង នៅអំឡុងពេលនៃជំនួបពិភាក្សាគ្នា រវាងប្រធានាធីបតីលោក Putin និងប្រធានាធីបតីលោក Vucic ពិតមែនប៉ុន្តែដូចគ្នាគឺ មិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃកិច្ចព្រមព្រៀងនេះនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top