ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល គម្រាមអ៊ីរ៉ង់ ខ្លាំងៗ ជុំវិញការប្រើប្រាស់ភ្នាក់ងារភេវរកម្ម

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ ដែលតែងតែរៀបចំការ វាយប្រហារមកលើ ប្រទេសអ៊ីស្រាអ៊ែល តាមរយៈភ្នាក់ងារភេវរកម្មនោះ នឹងលែងរួចខ្លួនដូចពីមុនទៀតឡើយ។

លោក Bennett បានបញ្ជាក់បែបនេះថា៖ ជាច្រើនទសវត្សមកហើយអ៊ីរ៉ង់ តែងតែបានអនុវត្តប្រព័ន្ធការងារ ដដែលជាការវាយប្រហារមកលើប្រទេសអ៊ីស្រាអ៊ែល តាមរយៈក្រុមដៃទី៣ដែលជាអង្គការ ភេវរកម្មហើយ មេដឹកនាំអ៊ីរ៉ង់ ពិតជារីករាយយ៉ាងខ្លាំងចំពោះវិធីសាស្ត្រមួយនេះ ប៉ុន្តែដូចទៅនឹងអ្វីដែលយើងធ្លាប់ បាននិយាយ ពីលើកមុនថាសកម្មភាពទាំងនោះនឹងត្រូវដល់ទីបញ្ចប់។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់លោក Bennett បានធ្វើឡើងត្រឹមរយៈ ពេលមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការធ្វើឃាតវរសេនីយ៍ឯកសំខាន់ម្នាក់នៃកងកម្លាំងបដិវត្តអ៊ីរ៉ង់(IRGC) នៅក្នុងទីក្រុង តេហរ៉ង់ដែលបុរស រូបនេះ Hassan Sayyad Khodaei គឺជាអ្នកដែលអ៊ីស្រាអ៊ែល ចោទប្រកាន់ថាជាអ្នករៀបចំផែន ការដ៏ធំម្នាក់ដើម្បី សម្លាប់ពលរដ្ឋអ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ស៊ុនលី

To Top