ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងសុន្ទរកថា ជាលាយលក្ខអក្សរ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ចិន-ប្រទេស កោះប៉ាស៊ីហ្វិក លើកទី២

ថ្ងៃទី ៣០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា ជាលាយលក្ខអក្សរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសចិន-ប្រទេសកោះប៉ាស៊ីហ្វិក លើកទី២ ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក មានចំណងមិត្តភាព តាំងពីយូរយារ ណាស់ មកហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និង ប្រទេសកោះប៉ាស៊ីហ្វិក ទទួលបានសមិទ្ធផលដ៏សម្បូរបែប និងបានក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់ផល ប្រយោជន៍ដល់គ្នានិងឈ្នះ- ឈ្នះ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនប្រកាន់ខ្ជាប់ជានិច្ចថា ប្រទេសធំនិងប្រទេសតូចគឺស្មើភាព ដូចនេះហើយ បានជំរុញការ អភិវឌ្ឍទំនាក់ទំនង មេត្រីភាព ជាមួយប្រទេសកោះប៉ាស៊ីហ្វិក ដោយឈរលើទស្សនៈសច្ចធម៌ និងផលប្រយោជន៍ ដ៏ត្រឹមត្រូវ និង ទស្សនៈការទូត ដ៏ប្រាកដប្រជា ស្និតស្នាលនិងស្មោះត្រង់ ។ ការគាំពារសន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញឱ្យគ្រប់ប្រទេសវិវឌ្ឍ រីកចម្រើនទៅរកភាពរុងរឿង គឺជាបំណងប្រាថ្នារួម របស់ប្រជាជនក្នុងតំបន់ ហើយក៏ជាកាតព្វកិច្ច រួមរបស់ប្រទេស ក្នុងតំបន់ផងដែរ ។ ប្រទេសចិនមានឆន្ទៈចាប់ដៃ ជាមួយប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីបង្កើតសហគមន៍ រួមវាសនា ដែលកាន់តែជិតស្និទ្ធ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top