ព័ត៌មានអន្តរជាតិ

Update ៖តម្លៃប្រេងបន្តហក់ឡើងខ្ពស់ បន្ទាប់ពី EU សម្រេចហាមឃាត់ នាំប្រេងចូលពីរុស្ស៊ី

បរទេស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា តម្លៃប្រេងបានកើនឡើង នៅក្នុងពាណិជ្ជកម្មអាស៊ី ជាលើកដំបូងគិតត្រឹមថ្ងៃអង្គារនេះ បន្ទាប់ពីមេដឹកនាំ សហភាពអឺរ៉ុប (EU)បានលើកឡើងថា ពួកគេបានយល់ព្រម កាត់បន្ថយ៩០ភាគរយ នៃការនាំចូលប្រេង ពីប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ។

អនាគតប្រេងឆៅ របស់សារជីវកម្ម Brent សម្រាប់ខែកក្កដា ដែលនឹងផុតកំណត់នៅថ្ងៃអង្គារ បានកើនឡើង៦៣សេន ដែលមានតម្លៃ១២២.៣០ដុល្លារ ក្នុង១បារ៉ែលនៅម៉ោង០០និង ១២នាទីម៉ោងសកល ។

អនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កំពុងជួញដូរនៅតម្លៃ១១៧.៦៥ដុល្លារ ក្នុង១បារ៉ែល កើនឡើង២.៥៨ដុល្លារ គិតត្រឹមពីថ្ងៃសុក្រ ។ មិនមានការដោះស្រាយទេ កាលពីថ្ងៃចន្ទ ដោយសារថ្ងៃឈប់ សម្រាកសាធារណៈរបស់សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ការហាមប្រាម លើប្រេងរបស់រុស្ស៊ី ត្រូវបានគេរំពឹងថា នឹងរឹតបន្តឹងទីផ្សារប្រេងឆៅពិភពលោក ដែលបានប្រឈមមុខនឹង ឧបសគ្គផ្គត់ផ្គង់រួចហើយ ចំពេលមានតម្រូវការឡើងវិញ ក្រោយជំងឺរាតត្បាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top