ព័ត៌មានអន្តរជាតិ

ចិន នឹងតែងតាំង បេសកជនពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយបណ្តាប្រទេស កោះប៉ាស៊ីហ្វិក

ប៉េកាំង៖ ប្រទេសចិននឹងតែងតាំង បេសកជនពិសេសរបស់រដ្ឋាភិបាលចិន សម្រាប់កិច្ចការបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ លើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងវិស័យផ្សេងៗទៀត នេះបើយោងតាមឯកសារជំហរ ដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ចិន-ប៉ាស៊ីហ្វិកលើកទីពីរ។  

ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយបណ្តាប្រទេស កោះប៉ាស៊ីហ្វិក ដើម្បីពង្រឹងភាពស៊ីសង្វាក់គ្នារវាងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជាជំនួយប៉ាស៊ីហ្វិកសម្រាប់យុទ្ធសាស្ត្រពាណិជ្ជកម្មឆ្នាំ ២០២០-២០២៥ យុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងតំបន់ និងគំនិតផ្តួចផ្តើម ហេដ្ឋារចនាសម្ព័ន្ធគុណភាព ប៉ាស៊ីហ្វិក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

ប្រភពបានឲ្យដឹងថា វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាមពល ការជីកយករ៉ែ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍។

ប្រទេសចិន នឹងបន្តលើកកម្ពស់ផលិតផល និងគម្រោងលំដាប់ថ្នាក់ខ្ពស់ របស់ប្រទេសកោះប៉ាស៊ីហ្វិក ដូចជាផលិតផលកសិផល និងពង្រីកទីផ្សាររបស់ពួកគេ ទៅកាន់ប្រទេសចិន។

ដោយសារប្រទេសកោះប៉ាស៊ីហ្វិក ងាយរងគ្រោះដោយសារវិបត្តិអាកាសធាតុ ប្រទេសចិន នឹងជួយពួកគេកសាងសេដ្ឋកិច្ច ពណ៌ខៀវដែលធន់នឹងអាកាសធាតុ និងផ្តល់ឱកាសបណ្តុះបណ្តាល តាមរយៈមជ្ឈមណ្ឌល សហប្រតិបត្តិការផ្លាស់ប្តូរអាកាសធាតុ នៃប្រទេសកោះចិន-ប៉ាស៊ីហ្វិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top