វ៉ាស៊ីនតោន៖ ហ្វូងសិស្សជាង ១០០០នាក់កាលពីថ្ងៃសុក្រ បានចំណាយពេលថ្ងៃដំបូង នៃថ្ងៃឈប់សម្រាករដូវក្តៅ របស់ពួកគេ បានប្រមូលផ្តុំគ្នានៅឯវិមានរដ្ឋ Colorado ក្នុងទីក្រុង Denver ដើម្បីទាមទារការគ្រប់គ្រង កាំភ្លើងរបស់រដ្ឋាភិបាលអាមេរិក។
វាជាថ្ងៃទីពីរហើយ ដែលការដើរចេញរបស់សិស្ស បានបន្តនៅទូទាំងសហរដ្ឋអាមេរិក ខណៈដែលសិស្សរាប់ពាន់នាក់ បានប្រតិកម្ម ចំពោះការសម្លាប់កុមារ នៅរដ្ឋតិចសាស់ ១៩នាក់កាលពីថ្ងៃអង្គារ ភាគច្រើនជាក្មេងអាយុ ១០ឆ្នាំ នៅសាលាបឋមសិក្សា Robb នៅភាគនិរតីនៃរដ្ឋតិចសាស់ ដោយក្មេងអាយុ ១៩ឆ្នាំ កាន់កាំភ្លើងស្វ័យប្រវត្តិម៉ាក AR-15 ។
ពួកគេទាមទារការការពារ អន្តរាគមន៍ និងវិធានការគ្រប់គ្រងកាំភ្លើង របស់រដ្ឋាភិបាលអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកស្រី Sandy Phillips ដែលកូនស្រីអាយុ ២៤ឆ្នាំឈ្មោះ Jessica Ghawi ត្រូវបានបាញ់សម្លាប់នៅរដ្ឋ Colorado ក្នុងឆ្នាំ២០១២ បានឲ្យដឹងថា “វាមិនអាចទទួលយកបានទាំងស្រុងទេ ដែលកុមារ ឬសិស្ស ដែលព្យាយាមរៀនអ្វីទាំងអស់ ត្រូវបានប៉ះពាល់ទៅនឹងអាកប្បកិរិយាដ៏ព្រៃផ្សៃនេះ និងការឆ្លើយតបបែបជាយោធា នៅពេលនៅសាលារៀន”។ ដូចជាការសម្លាប់រង្គាល នៅរោងមហោស្រព Aurora ដែលមនុស្ស ១2នាក់បានស្លាប់ និង ៧០នាក់ផ្សេងទៀតបានរងរបួស៕ ប្រែសម្រួល ឈូក បូរ៉ា