ថ្ងៃទី៣០ ខែឧសភា លោកZ hao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ ដោយក្នុងនោះ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹង បានឱ្យដឹងថា ទាក់ទិននឹងពាក្យសម្តីអវិជ្ជមាន ពាក់ព័ន្ធនឹងតៃវ៉ាន់របស់អាមេរិក នាពេលថ្មីៗកន្លងទៅនេះ ។ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងនូវប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ថា តៃវ៉ាន់ជាខេត្តមួយ របស់ប្រទេសចិន និងជាចំណែកមួយ ដែលមិនអាចបំបែកពីទឹកដី របស់ប្រទេសចិន និងបន្តថា វាជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលប៉ុនប៉ង់ញុះញង់ឱ្យតៃវ៉ាន់ឯករាជ្យ លោកបានអំពាវនាវ ដល់ភាគីនានា ឱ្យគោរពប្រជាធិបតេយ្យ របស់ប្រទេសចិន កុំចាក់សាំងលើភ្លើង។ តើប្រទេសចិន មានការវាយតម្លៃយ៉ាងម៉េច ចំពោះរឿងនេះ?
លោក Zhao Lijian បានលើកឡើងថា ភាគីចិនសូមកោតសរសើរខ្ពស់ ចំពោះការបង្ហាញឥរិយាបថ របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងតៃវ៉ាន់ ពិភពលោកមានចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងទូទាំងប្រទេសចិន នេះគឺជាគំនិតឯកភាព របស់សហគមន៍អន្តរជាតិ។
បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន មិនអនុញ្ញាតឱ្យកម្លាំងក្រៅជ្រៀកជ្រែតនោះទេ ប្រទេសចិនគាំពារប្រជាធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងនឹងការធ្វើសកម្មភាពអបគមន៍។ ការសម្រេចការបង្រួបបង្រួមជាតិ ជាបុព្វហេតុប្រកបដោយសច្ចភាព នេះបានហើយនឹងបន្តទទួលការយោគយល់ និងគាំទ្រ របស់សហគមន៍អន្តរជាតិ ក្នុងនោះបូករួមទាំងកម្ពុជាផង៕ វិទ្យុមិត្តភាពកម្ពុជាចិន