ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន នឹង ចាត់ វិធានការ ទប់ទល់ នឹង ការ បង្កើនភាពតានតឹងរបស់ អ៊ីស្រាអែល

" "

រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានឲ្យដឹងថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន នឹងចាត់វិធានការ ដើម្បីប្រឈមមុខ នឹងការបង្កើន ភាពតានតឹង របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Abbas បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស ហ្ស៊កដានី លោក Ayman Safadi ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA។

" "

របាយការណ៍របស់ WAFA បានឲ្យដឹងថា ដោយមើលឃើញពី “អសមត្ថភាពក្នុង ការបង្ខំអ៊ីស្រាអែល ឱ្យគោរពតាមច្បាប់អន្តរជាតិ និងដំណោះស្រាយអន្តរជាតិ” របស់សហគមន៍ អន្តរជាតិ ថ្នាក់ដឹកនាំប៉ាឡេស្ទីន កំពុងស្ថិតក្នុង ដំណើរការចាត់វិធានការ ដើម្បីប្រឈមមុខនឹង ការបង្កើនភាពតានតឹង របស់អ៊ីស្រាអែលនេះ ។

" "

លោកប្រធានាធិបតី មិនបានផ្តល់ព័ត៌មាន លម្អិតអំពីវិធានការ ឬ កាលបរិច្ឆេទ សម្រាប់ការអនុវត្ត វិធានការ ទាំងនោះទេ ។ លោក Abbas បានលើកឡើងថា “សកម្មភាពឧក្រិដ្ឋកម្ម និងការរើសអើងពូជសាសន៍ របស់អ៊ីស្រាអែល ត្រូវបានអនុវត្តចំពេលមានភាពស្ងៀមស្ងាត់ របស់សហរដ្ឋអាមេរិក លើការបង្កហេតុ និងការអនុវត្តទាំងនេះ ដែលបំពានលើច្បាប់អន្តរជាតិ យ៉ាងច្បាស់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top