ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចោទអ៊ីរ៉ង់ថា លួចឯកសារ ពីអង្គការឃ្លាំមើល នុយក្លេអ៊ែរ របស់ អង្គការសហប្រជាជាតិ

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett កាលពីថ្ងៃអង្គារ បានចោទប្រកាន់ អ៊ីរ៉ង់ ពីការលួចឯកសារចាត់ថ្នាក់ពី ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ ដើម្បីជួយលាក់ បាំងភស្តុតាង នៃកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានសរសេរ នៅលើបណ្ដាញ Twitter ថា “អ៊ីរ៉ង់ បានលួចឯកសារពីទីភ្នាក់ងារ បរមាណូរបស់អង្គការសហប្រជាជាតិ IAEA ហើយបានប្រើប្រាស់ព័ត៌មាននោះ ដើម្បីគេចចេញពីការស៊ើបអង្កេត នុយក្លេអ៊ែរជាប្រព័ន្ធ”។

ការលើកឡើងរបស់លោករួមបញ្ចូល តំណភ្ជាប់ទៅឯកសារ៨ ជាភាសាអង់គ្លេស និង Farsi ក៏ដូចជារូបថត បានឲ្យដឹងថា “តើយើងដឹងដោយរបៀបណា? លោក Bennett បានសរសេរថា ដោយសារតែយើងទទួលបានព័ត៌មាន របស់យើងលើផែនការ បោកប្រាស់របស់អ៊ីរ៉ង់។

លោកបានបញ្ជាក់បន្ថែមថា អ៊ីស្រាអែលជឿថា អ៊ីរ៉ង់ កំពុងស្វែងរកការផលិតអាវុធបរមាណូ ដែលជាការអះអាង ដែលក្រុងតេអេរ៉ង់ បដិសេធយ៉ាងដាច់អហង្ការ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top