DAP News

ព័ត៌មានអន្តរជាតិ

ការធ្វើពាណិជ្ជកម្ម ដោយប្រើប្រាក់ រូប្លិ៍របស់រុស្ស៊ី និងប្រាក់យ័នរបស់ចិន បានកើនឡើងជាង ១ ០០០ភាគរយ

បរទេស៖ រុស្ស៊ី និងចិនកំពុងបន្តលុបបំបាត់ ប្រាក់ដុល្លារអាមេរិក ពីការជួញដូរទៅវិញទៅមក ខណៈដែលបរិមាណប្រចាំខែ លើការដោះដូររូបិយបណ្ណ និងប្រាក់យន់ ត្រូវបានគេរាយការណ៍ថា បានកើនឡើង ១ ០៦៧ភាគរយ ដល់ជិត ៤ពាន់លានដុល្លារ ក្នុងរយៈពេលបីខែកន្លងមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការគណនារបស់សារព័ត៌មាន Bloomberg គឺថា ទឹកប្រាក់ប្រមាណ ២៥,៩១ ពាន់លានយន់ ឬ ៣,៩ ពាន់លានដុល្លារ ត្រូវបានផ្លាស់ប្តូរជារូប្លិ៍របស់រុស្ស៊ី នៅលើទីផ្សារទីក្រុងមូស្គូ រហូតមកដល់ពេលនេះក្នុងខែឧសភា ដែលបង្ហាញពីការកើនឡើង ១២ដង ធៀបនឹងបរិមាណ ដែលបានកត់ត្រាក្នុងខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើម ប្រតិបត្តិការយោធារបស់ខ្លួន នៅអ៊ុយក្រែន។ ការកើនឡើងនេះកើតឡើង ស្របពេលជាមួយនឹងការកើនឡើង នៃប្រាក់រូប្លិ៍ដល់កម្រិតខ្ពស់ រយៈពេលប្រាំឆ្នាំធៀបនឹងប្រាក់យន់ និងប្រាក់ដុល្លារអាមេរិក។

ទន្ទឹមនឹងនោះ បរិមាណនៃការផ្គូផ្គងប្រាក់ដុល្លារ-រូបី តាមសេចក្តីរាយការណ៍បានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ប្រាក់រូប្លិ៍បានកើនឡើង ១១៨% ធៀបនឹងប្រាក់ដុល្លារ នៅចន្លោះដើមខែមីនា និងចុងខែឧសភា ទោះបីជាពាណិជ្ជករភាគច្រើន បានបោះបង់ចោលគូ នេះចំពេលមានការគ្រប់គ្រងមូលធន និងបង្ខំឱ្យលក់ប្រាក់ដុល្លារក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top