ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ រកឃើញថា ពលរដ្ឋជប៉ុន ជាង៩០ភាគរយ រំពឹងថាចិន នឹងលុកលុយកោះតៃវ៉ាន់

" "

បរទេស៖ យោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយ Nikkei Asia កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញថាចំនួន ពលរដ្ឋជនជាតិជប៉ុន យ៉ាងច្រើនលើសលប់ បានជឿជាក់ថាចិនពិត ជាបានត្រៀមខ្លួនដើម្បី វាយយកកោះតៃវ៉ាន់។

តួលេខបានបញ្ជាក់ថា ពលរដ្ឋជប៉ុនជាង៩០ភាគរយ នៃអ្នកដែលបានឆ្លើយតបទៅនឹង ការស្ទាបស្ទង់មួយ ដែលធ្វើឡើងចន្លោះ ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៩ ខែឧសភា បានរំពឹងទុកថា ចិននឹងបើក ប្រតិបត្តិការយោធា ទៅលើកោះតៃវ៉ាន់ ជាមិនខាន។

" "

ក្នុងនោះផងដែរ៤១ភាគរយ នៃអ្នកឆ្លើយតប ចង់ឲ្យរដ្ឋាភិបាលតួក្យូ ក្នុងការកែប្រែច្បាប់ថ្មីបន្ថែម ឲ្យហើយដើម្បីទុកឆ្លើយតបទៅនឹង ជម្លោះនៅក្នុងតំបន់ ប៉ុន្តែក្នុងនោះ៥០ភាគរយ បាននិយាយថារដ្ឋាភិបាល គួរបន្តប្រើប្រាស់ ច្បាប់បច្ចុប្បន្ន ជាធម្មតាប្រសិន ក្នុងករណី ណាមួយកើតឡើងក្តី។

" "

លើសពីនេះអ្នកឆ្លើយតប ប្រមាណជា៥៦ភាគរយ នៃអ្នកឆ្លើយតប សរុបជិត១០០០នាក់ បានលើកឡើងនិងគាំទ្រ ទៅដល់រដ្ឋាភិបាលជប៉ុនថា គួរតែធ្វើការបង្កើនប្រាក់ចំណាយ ទៅលើយោធាឲ្យស្មើទៅនឹង ១ភាគរយ
នៃផលិតផលក្នុងស្រុក សរុបរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top