បច្ចុប្បន្ន សង្គ្រាម ជម្លោះ និងភាពចលាចលក្នុង បណ្តាប្រទេសមួយចំនួន គឺជាអ្នកបង្កើតបញ្ហាជនភៀសខ្លួននេះឡើង ហើយដំណោះស្រាយរបស់វាគឺ ស្ថិតនៅលើការបង្កើតឲ្យមានសន្តិភាព ការលើកកម្ពស់ការផ្សះផ្សាគ្នា និងការស្ដារស្ថិរភាពឡើងវិញ។ បញ្ហាទាំងនេះជាច្រើនដែលធ្វើឲ្យ ពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន បានក្លាយជាកង្វល់របស់សកលលោក។ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅ ហើយកុមារតូចៗមួយចំនួនបានបាត់បង់ជីវិត និងបាត់បង់ឱកាសធំធាត់និងការសិក្សា។ នេះពិតជារឿងដែលគួរឲ្យសោកស្តាយណាស់។
ផ្ទុយពីស្ថានភាពដ៏អាក្រក់នេះ ប្រជាជនចិន ដែលជាពិសេសកុមារដែលកំពុង ធំធាត់នៅក្នុងប្រទេសចិន កំពុងទទួលរស់នៅក្រោមទម្រនៃ សង្គមនិយមតាមបែបផែនចិន ដែលបានផ្តល់នូវម្លប់សន្តិភាព សន្តិសុខ ស្ថិរភាពសង្គម សុខដុមនីយកម្ម និងការអភិវឌ្ឍ ហើយនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសខួប៤០ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលកុមារចិន លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរ យ៉ាងកក់ក្តៅចំពោះកុមារ និងក្មេងជំទង់ទូទាំងប្រទេសចិន ដែលកំពុងទទួលបានការវិវឌ្ឍ រីកចម្រើនក្នុងការសិក្សា មានក្តីសប្បាយក្នុងការរស់នៅ និងធំធាត់ឡើងដោយសុខភាពរឹងមាំ។
ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសកល ចិនបានខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់និងបើកទូលាយ អស់រយៈពេលជាង ៤០ឆ្នាំ ដោយបានស្វែងរកផ្លូវអភិវឌ្ឍន៍ និងជួយដល់ពិភពលោកក្នុងការ លុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេសចិន ប្រកបដោយលក្ខណៈពិសេសដោយជោគជ័យ ហើយនៅខែកុម្ភៈ ឆ្នាំ២០២១ ចិនបានប្រកាសជាផ្លូវការថា ចិនបានដោះសោរលេខកូដ សម្ងាត់នៃភាពក្រីក្រ ដោយបាននាំប្រជាជាតិចិនម កកាន់មហាវិថីល្បឿនលឿននៃវិបុលភាព និងសុខដុមនីយកម្មតាម សង្គមនិយមបែបផែនចិន។ ក្នុងន័យនេះ ទើបជាង១ទសវត្សរ៍ចុងក្រោយនេះ ពិភពលោកបានបន្តឈ្វេងយល់កាន់តែស៊ីជម្រៅ និងប្រាកដជាងមុនពីបែបផែនចិន ជាពិសេសគឺសង្គមនិយមតាមបែបផែនចិន។ ច្បាស់ណាស់ដែលថា គ្មានប្រព័ន្ធនយោបាយណា លើផែនដីដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវនឹង ប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។
ប្រជាជនចិនទទួលស្គាល់ថា វាជាលក្ខណៈធម្មជាតិដែលរបស់នីមួយៗ មានលក្ខណៈខុសៗគ្នា។ ប្រទេសទាំងអស់មានភាពខុសប្លែក ទៅតាមស្ថានការណ៍ជាក់ស្តែងរបស់ខ្លួន។ ប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេស នៅក្នុងប្រព័ន្ធនយោបាយរៀងៗខ្លួន ហើយវាត្រូវបានកំណត់ ដោយប្រជាជនរបស់ខ្លួន និងត្រូវបានបង្កើតឡើង ព្រមទាំងកែលម្អជាបន្តបន្ទាប់អស់ រយៈពេលយូរដោយឈរលើមូលដ្ឋាន នៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ប្រពៃណីវប្បធម៌នានា និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន។ ដោយឡែក ភាពរឹងមាំនៃប្រព័ន្ធនយោបាយ សង្គមនិយមចិនដែលមានលក្ខណៈពិសេសចិន មានដំណើរការពោរពេញ ទៅដោយថាមពល ភាពរឹងមាំ និងប្រសិទ្ធភាពតាំងពីឆ្នាំ១៩៤៩រៀងរហូតមក។ បច្ចុប្បន្ន វាបាននិងកំពុងធ្វើឱ្យប្រទេសចិន មា
វឌ្ឍនភាពលើគ្រប់វិស័យ ហើយវាកំពុងបន្តលូតលាស់ ហើយចាក់ឫសយ៉ាងជ្រៅ ទៅក្នុងចរន្តនៃអភិវឌ្ឍសកល។
ចិនក៏ដូចជាពិភពលោកទាំងមូល កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីការឃ្លាតឆ្ងាយកាន់តែខ្លាំងពីសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ជាពិសេសគម្លាតរវាងអ្នកមាននិងអ្នកក្រ និង គម្លាតតែរីកធំឡើងរវាងក្រុមប្រទេស សេដ្ឋកិច្ចរីកលូតលាស់ និងក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ ហេតុនេះភារកិច្ចសំខាន់បំផុតនៅចំពោះមុខ គឺពិភពលោកទាំងមូលត្រូវចូលរួម ជាមួយគ្នាក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍ សកលរបស់ចិនការដឹកនាំពិភពលោក ឲ្យចេញផុតពីការលំបាក ហើយស្ទើរគ្រប់វេទិកាអន្តរជាតិ និងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសនានា លោក Xi Jinping ប្រធានរដ្ឋចិនតែងបានលើកជាប្រចាំថា «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ» ដែលនេះជាធានាបាននូវការអភិវឌ្ឍ ធានាបាននូវសន្តិសុខស្បៀង និងចូលរួមថែរក្សាពិភពលោកតាមគោលគំនិតអរិយធម៌អេកូឡូស៊ី។
ចិនតែងប្តេជ្ញាចិត្តក្នុងការបង្កើន សេដ្ឋកិច្ចបើកចំហជាសកល ចែករំលែកកាលានុវត្តភាព និងផលប្រយោជន៍តាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។ គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម រវាងចិននិងបណ្តាប្រទេសនីមួយៗ គំនិតផ្តួចផ្តើមRCEP ជាកិច្ចបង្កើនការខិតខំប្រឹងប្រែងទ្វេដង ដើម្បីអភិវឌ្ឍទំនាក់ទំនងគ្នា និងការផ្លាស់ប្តូរគ្នាជាសកល ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងអស់ អាចសម្រេចបាននូវកំណើន ក្នុងស្រុកដ៏រឹងមាំ និងមានវិបុលភាពរួម។
ចិនតែងបានរក្សាការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាភាពបន្ស៊ីគ្នាតាមរយៈ ការបើកចំហសេដ្ឋកិច្ច ហើយប្រឆាំងយ៉ាងពេញទំហឹងទៅលើគោលនយោបាយគាំពារនិយម។ សហគមន៍អន្តរជាតិមានទស្សនៈស្របនឹងចិនថា ការប្រើប្រាស់គោលនយោបាយ គាំពារនិយមប្រៀបដូចជាការចាក់សោរខ្លួនឯង នៅក្នុងបន្ទប់ងងឹតមួយអ៊ីចឹង ពិតមែនតែអាចជៀសវាងព្យុះភ្លៀង ដែលបោកបក់នៅខាងក្រៅបាន ប៉ុន្តែនៅក្នុងបន្ទប់ងងឹតក៏គ្មានពន្លឺ និងខ្យល់ដកដង្ហើមបានដែរ។
ដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ចិនគាំទ្រថាសម្តីគួរតែស្របនឹងទង្វើ។ ចិនបានលើកទឹកចិត្តនៅក្នុង កិច្ចសហប្រតិបត្តិការរួមគ្នាត្រូវតែ អនុវត្តសកម្មភាពជាក់ស្តែង។ និយាយម៉ាត់ណាម៉ាត់ហ្នឹង គឺជាឥរិយាបថការងាររបស់ជនជាតិចិន ការផ្តល់ជំនួយក្នុងគ្រាលំបាកជាកាយវិការ ដែលជនជាតិចិនធ្វើចំពោះមិត្តភក្តិ ប្រកាន់ខ្ជាប់នូវសច្ចយុត្តិធម៌ ជាគំនិតណែនាំប្រតិបត្តិការរបស់ជនជាតិចិន។ ចិនតែងរីករាយបន្តជំរុញទំនាក់ទំនង ទ្វេភាគីឱ្យវិវឌ្ឍរីកចម្រើន ដោយស្ថិរភាពនិងយូរអង្វែង រហូតដល់ទទួលបានលទ្ធផលជាផ្លែផ្កា។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសហ្វ៊ីជីថា «ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ហើយក៏ជាប្រទេសធំ ដែលមានទំនួលខុសត្រូវផងដែរ។ យើងមិនត្រឹមតែជួយនិងគាំទ្រ ប្រទេសកោះប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងក៏ជួយនិងគាំទ្រប្រទេស កំពុងអភិវឌ្ឍន៍នៃទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនផងដែរ។ យើងមិនត្រឹមតែធ្វើបែបនេះ ក្នុងពេលបច្ចុប្បន្ននោះទេ កាលពីមុនក៏ធ្វើអ៊ីចឹងដែរ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ប្រទេសចិនបានត្បិតត្បៀត ការចំណាយរបស់ខ្លួន ដើម្បីយកថវិកាទៅជួយសាងសង់ ផ្លូវដែកជូនបងប្អូនអាហ្វ្រិក។ នេះគឺព្រោះប្រទេសចិនឈរនៅជាមួយ ប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ឈរនៅជាមួយប្រទេសមតូចនិងមធ្យមជានិច្ច។
ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ សម្រេចវឌ្ឍនភាពនិងវិបុលភាពរួម នឹងធ្វើឱ្យពិភពលោកកាន់តែមានសមភាព កាន់តែចុះសម្រុងគ្នា និងកាន់តែមានស្ថិរភាព»។ ចិនបានយល់ច្បាស់ថា មិនថាអ្នកចូលចិត្តវា ឬក៏អត់នោះទេ ការចូលរួមនៅក្នុងចរន្តនៃអភិវឌ្ឍសកល គឺប្រៀបដូចជាមហាសមុទ្រដ៏ធំល្វឹងល្វើយ ដែលគ្មានប្រទេសណាបដិសេធមិនចូលរួមនោះទេ។ រាល់ការប៉ុនប៉ងក្នុងការកាត់ផ្តាច់ វឌ្ឍនភាពនិងវិបុលភាពរបស់មនុស្សជាតិ ប្រៀបដូចជានាំយកទឹកពីមហាសមុទ្រ ឱ្យវិលត្រឡប់ទៅកាន់បឹងបួរ និងទន្លេតូចៗវិញ ដែលនេះជាទង្វើមិនអាចទៅរួចឡើយ។ ប្រវត្តិសាស្រ្តនៃមនុស្សជាតិប្រាប់យើងថា បញ្ហាមិនគួរឲ្យខ្លាចនោះទេ។ អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភ គឺការបដិសេធមិនប្រឈមមុខតទល់នឹងបញ្ហា ហើយបន្តបង្កើនពង្រីកបញ្ហា។ ដោយប្រឈមនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនៃសន្តិសុខសកល កិច្ចការដែលយើងត្រូវធ្វើ គឺការឆក់យកនូវរាល់កាលានុវត្តភាពដែលមាន រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយកំណត់ទិសដៅដ៏ត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍសកល។
លោក ហិនរី ឌូណាន់ (Henry Dunant) ដែលជាស្ថាបនិកក្រុមកាកបាទក្រហមអន្តរជាតិ បានលើកឡើងថា «សត្រូវពិតប្រាកដរបស់យើង មិនមែនជាក្រុមប្រទេសជិតខាងនោះទេ។ ភាពស្រេកឃ្លាន ភាពក្រីក្រ ភាពល្ងង់ខ្លៅ ជំហរបែបឆ្វេងនិយម និងការរើសអើងគ្នាទៅវិញទេ ដែលជាសត្រូវពិតប្រាកដរបស់យើង»។ ចិនបានយល់ច្បាស់លើបញ្ហាទាំងនេះ ហើយតែងរួមគ្នាជាមួយពិភពលោក ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ សំខាន់ជាងនេះទៀត ចិនតែងមានភាពក្លាហានក្នុងការចាត់វិធានការ ដោះស្រាយបញ្ហាទាំងនោះ។
ដើម្បីសុខុមាលភាពសកល ចិនបានខិតខំក្នុងការគ្រប់គ្រងបាននូវ ការរីករាលដាលនៃជំងឺឆ្លងមុនគេបង្អស់ បានស្តារផលិតកម្មឡើងវិញមុនគេបង្អស់ ដែលប្រការនេះក៏បានបំពេញបន្ថែម ប្រកបដោយប្រសិទ្ធភាពនូវកង្វះខាត រវាងការផ្គត់ផ្គង់និងតម្រូវការជាសកល ព្រមទាំងបានលំនឹងខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ជាសកលផងដែរ។ យុទ្ធសាស្រ្តស្តីពីសូន្យកូវីដ គឺសមស្របនឹងសភាពការណ៍ជាតិ នៃប្រទេសចិន និងក្រឹត្យក្រមវិទ្យាសាស្រ្តដែល ទទួលបានប្រសិទ្ធផលលេចធ្លោ។ ហេតុនេះ ប្រសិទ្ធភាពដែលប្រទេសចិនទទួលបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បង្ហាញយ៉ាងពេញលេញពី ឧត្តមភាពនិងកម្លាំងដ៏ខ្លាំងក្លានៃ ប្រព័ន្ធរបបរបស់ចិនក្នុងការចូលរួមបង្កើន ឫទ្ធានុភាពដល់សុខុមាលភាពសកល។
ជារួម ពិភពលោកបានជឿជាក់ថា សង្គមនិយមតាមបែបផែនចិន គឺជាមហាវិថីល្បឿនលឿនឆ្ពោះទៅ រកការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ ប្រជាជនចិននិយាយដោយឡែក សម្រាប់មនុស្សជាតិទូទៅនិយាយរួម។ វានឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថា ពិភពលោកទាំងមូលបានលើកទឹកចិត្ត និងបង្កើនកិច្ចសហការជាមួយចិន ដែលប្រកាន់ខ្ជាប់នូវសង្គមនិយម តាមបែបផែនចិន ដែលជាការធានាយ៉ាងច្បាស់លាស់ ពីការចូលរួមដល់អភិវឌ្ឍសកល ។
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន