ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក អនុវត្តការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

" "

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian កាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាមេរិក អនុវត្តយ៉ាងពិតប្រាកដនូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានកំណត់លក្ខណៈនៃ យុទ្ធសាស្ត្រចិនរបស់រដ្ឋបាលលោក Biden ថាជាការ “វិនិយោគ តម្រឹម និងប្រកួតប្រជែង” ។

" "

ជាការឆ្លើយតប លោក Zhao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនតែងតែជឿថា ការកសាងពិភពលោកនៃការតភ្ជាប់ ភាពចម្រុះ សមាហរណកម្ម សន្តិសុខ និងផលប្រយោជន៍រួម គឺជាទំនួលខុសត្រូវ និងកាតព្វកិច្ចដែលទាំងចិន និងសហរដ្ឋអាមេរិកត្រូវតែអនុវត្ត។

" "

លោកបានលើកឡើងថា ប្រទេសចិនរីករាយដែលបាន ឃើញសហរដ្ឋអាមេរិកសម្រេចបាន នូវការអភិវឌ្ឍន៍តាមរយៈ ការបណ្តាក់ទុនស្របច្បាប់ ប៉ុន្តែសហរដ្ឋអាមេរិកមិនគួរធ្វើឱ្យប្រទេសចិនជា “សត្រូវស្រមើលស្រមៃ” នោះទេ។

លោក Zhao បានបន្ថែមថា របៀបដែលសហរដ្ឋអាមេរិកធ្វើឱ្យ ប្រសើរឡើងនូវការបង្កើតថ្មី និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន គឺអាស្រ័យលើសហរដ្ឋអាមេរិក ប៉ុន្តែវាមិនគួរបង្រ្កាប និងទប់ស្កាត់ប្រទេសចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រទេសចិននោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top