ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលម្នាក់ អះអាង អាមេរិកកំពុងស្ថិតក្នុង ការប៉ះទង្គិចជាមួយរុស្ស៊ី ដោយការបញ្ជូនគ្រាប់រ៉ុក្កែត ទៅឱ្យអ៊ុយក្រែន

បរទេស៖ ការបំពាក់អាវុធ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើអ៊ុយក្រែន ជាមួយនឹងអាវុធធុនធ្ងន់ គឺបង្កើនហានិភ័យ នៃការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ដោយមិនគិតពីសេចក្តីថ្លែងការណ៍ របស់អាមេរិក អំពីការកាត់បន្ថយលទ្ធភាពបែបនេះ។ នេះបើតាមលោក Sergey Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លើកឡើងកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកការទូតរូបនេះបានធ្វើអត្ថាធិប្បាយលើព័ត៌មានដែលថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត ផ្គត់ផ្គង់គ្រាប់រ៉ុក្កែត ប្រភេទ HIMARS ជាច្រើនដល់អ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនបានទទូចថា ប្រព័ន្ធសព្វាវុធនឹងមិនអនុញ្ញាតឱ្យ កងកម្លាំងអ៊ុយក្រែន វាយប្រហារលើប្រទេសរុស្ស៊ីឡើយ ហើយបានអះអាងថាខ្លួន រារាំងសេណារីយ៉ូ ដែលទីក្រុងម៉ូស្គូ នឹងចាត់ទុកសហរដ្ឋអាមេរិក ជាភាគីនៃជម្លោះ។

តំណាងសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយអំពីការប្រគល់នេះថា “យើងមិនផ្តល់អាវុធណាដែលអនុញ្ញាតឱ្យ អ៊ុយក្រែន វាយប្រហាររុស្ស៊ី ពីខាងក្នុងអ៊ុយក្រែន ទេ ហើយប្រធានាធិបតី Joe Biden បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ” ។ យើងនឹងមិនក្លាយជា ភាគីនៃសង្គ្រាមទេ»។

លោក Ryabkov មិនយល់ស្របនឹង ហេតុផលនេះទេ ដោយនិយាយថា អាមេរិកកំពុងធ្វើឱ្យជម្លោះកាន់តែគ្រោះថ្នាក់លោកបានប្រាប់អ្នកសារព័ត៌មានដោយសំដៅទៅលើលទ្ធភាពនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកថា “ការផ្គត់ផ្គង់អាវុធណាមួយដែលបន្ត និងកើនឡើង បង្កើនហានិភ័យនៃការអភិវឌ្ឍន៍បែបនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top