ព្រុចសែល ៖ ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប នៅដើមសប្តាហ៍នេះ ក្នុងការហាមឃាត់ការ នាំចូលប្រេងចំនួន ៩០ភាគរយ ពីប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ គឺសំដៅធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះចំពេលមានវិបត្តិកម្រិតខ្ពស់ នៅអ៊ុយក្រែន។
អ្នកជំនាញបានឲ្យដឹងថា ប៉ុន្តែវិធានការនេះ ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មកាន់តែទូលំទូលាយ ក៏ទំនងជានឹងនាំឱ្យតម្លៃ ថាមពលនៅតែកើនឡើង ខណៈដែលការលាតត្រដាងការ បែកបាក់នយោបាយនៅក្នុងប្លុក ២៧ប្រទេស ។
ចំណាត់ការរបស់មេដឹកនាំអឺរ៉ុប គ្របដណ្តប់តែការនាំចូលប្រេង ពីសមុទ្ររបស់រុស្ស៊ី ដែលអនុញ្ញាតឱ្យមានការលើកលែង បណ្តោះអាសន្ន សម្រាប់ប្រេងតាមបំពង់។ ការឆ្លាក់ចេញពីបម្រាមនេះផ្តល់ផលប្រយោជន៍ ដល់ប្រទេសហុងគ្រី ដែលជារដ្ឋសមាជិក សហភាពអឺរ៉ុប ជាប់ព្រំដែន ដែលទទួលបានប្រេងឆៅ ស្ទើរតែទាំងអស់ពីរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ទោះបីជាមានការលើកលែង ចំពោះប្រទេសហុងគ្រី ក៏ដោយ ការហាមឃាត់នឹងនៅតែគ្របដណ្តប់ លើការនាំចូលប្រេងពីរុស្ស៊ី ភាគច្រើនទៅកាន់សហភាពអឺរ៉ុប ។
ប៉ុន្តែការផ្លាស់ប្តូរនេះ នឹងនាំមក ដោយចំណាយប្រាក់ ។ យោងតាមទិន្នន័យផ្លូវការ ពីគណៈកម្មាការ តម្លៃអ្នកប្រើប្រាស់ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងខ្ពស់បំផុត ៨,១ភាគរយនៅក្នុងខែឧសភា ដោយសារការកើនឡើង ៧,៤ភាគរយ កាលពីខែមុន ៕
ប្រែសម្រួល ឈូក បូរ៉ា