ព័ត៌មានអន្តរជាតិ

រឿងផ្គត់ផ្គង់អាវុធ ៖ អ៊ុយក្រែន ហៅគោលនយោបាយ របស់អាល្លឺម៉ង់ថា ជាភាព «អាម៉ាស់»

បរទេស ៖ ឯកអគ្គរដ្ឋទូត អ៊ុយក្រែន ប្រចាំប្រទេសអាឡឺម៉ង់ លោក Andrey Melnyk កាលពីថ្ងៃអាទិត្យ បានស្តីបន្ទោស ការខ្វះខាត ការផ្គត់ផ្គង់អាវុធ ធុនធ្ងន់ពីរដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ដើម្បីគាំទ្រទីក្រុងគៀវ ក្នុងការប្រយុទ្ធ ប្រឆាំង នឹងទីក្រុងមូស្គូ ដោយចោទប្រកាន់អាជ្ញាធរ អាល្លឺម៉ង់ពីការបដិសេធ មិនផ្គត់ផ្គង់សម្ភារៈធុនធ្ងន់ “ចាស់” ដល់ប្រទេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Melnyk បាននិយាយនៅក្នុង ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា “រដ្ឋាភិបាលអាល្លឺម៉ង់ បដិសេធមិនព្រមផ្គត់ផ្គង់ ពួកយើងសូម្បីតែរថក្រោះ Leopard-1 និង Marder IFVs” ក៏ដោយ និងបានចាត់ទុកអាកប្បកិរិយាបែបនេះថាជា«ភាពអាម៉ាស់ដែលនឹងធ្លាក់ ចុះក្នុងប្រវត្តិសាស្ត្រ»។

ការលើកឡើងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បានធ្វើទស្សនកិច្ច ទៅប្រទេសអាល្លឺម៉ង់ ដែលទំនងជា ដើម្បីប្រមូលផ្តុំការគាំទ្រ សម្រាប់ការផ្តល់អាវុធធុនធ្ងន់ ។ ថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ការពារជាតិ អាល្លឺម៉ង់ Christine Lambrecht នៅថ្ងៃសុក្រ លោក Stefanchuk បាននិយាយថា “ការផ្គត់ផ្គង់ឧបករណ៍ ទំនើបបំផុតដល់អ៊ុយក្រែន” យ៉ាងរហ័ស នឹងជួយនាំយក “ជ័យជំនះរួម” លើរុស្ស៊ីកាន់តែខិតជិត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top