ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋ Donetsk ស្ថិតក្រោមការបាញ់ផ្លោង ដោយមីស៊ីលរាប់សិបគ្រាប់ ចេញពីអ៊ុយក្រែន

បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មាន RT លោក Roman Kosarev បានរាយការណ៍ពីកន្លែងកើតហេតុថា គ្រាប់រ៉ុក្កែតប្រមាណ ៥០គ្រាប់ ដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែត ជាច្រើនគ្រាប់ បានធ្លាក់លើសង្កាត់ Kalininsk នៃទីក្រុង Donetsk រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មុននេះ ការបាញ់ផ្លោងត្រូវបានរាយការណ៍ ដោយប្រធានរដ្ឋបាលក្រុង លោក Alexey Kulemzin ដែលបាននិយាយថា យ៉ាងហោចណាស់ នៅទីតាំងមួយ មានការឆាបឆេះដ៏ខ្លាំងក្លា គឺបណ្តាលមកពីការវាយលុក លើយានដ្ឋានមួយចំនួន។

ការការពារខ្លួនរបស់សាធារណរដ្ឋ DPR បានអះអាងនៅលើ Telegram ថា របាំងនៃគ្រាប់រ៉ុក្កែត Grad បានមកពី Avdeevka ដែលត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន។

អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីមុនថាសង្កាត់ Lenin នៃទីក្រុងត្រូវបានក្លាយជាគោលដៅ ដោយការបាញ់ប្រហាររបស់អ៊ុយក្រែន ជាក់ស្តែងគឺនៅថ្ងៃចន្ទផងដែរ។ វីដេអូជាច្រើន ដែលមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីលទ្ធផលនៃការបាញ់ផ្លោង៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top