ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃចន្ទបានឈ្នះការបោះឆ្នោត ដកសេចក្ដីទុកចិត្តក្នុងចំណោមសមាជិកសភាអភិរក្សនិយម ដោយបានរក្សាទុកតំណែងនាយករដ្ឋមន្ត្រីដែល មិនច្បាស់លាស់របស់លោកបន្ដទៀត។
លោក Johnson បានឈ្នះការគាំទ្រពីសមាជិកសភាចំនួន ២២១នាក់ ក្នុងចំណោមសមាជិកសភា ៣៥៩នាក់ ដែលរាប់សិបនាក់ច្រើនជាងកម្រិតនៃ ១៨០សម្លេង នេះបើយោងតាមលទ្ធផលដែលប្រកាសដោយ Graham Brady ប្រធានក្រុមសភារបស់គណបក្សអភិរក្ស ដែលជាគណៈកម្មាធិការឆ្នាំ១៩២២ ។
លោក Brady បានលើកឡើងថា “ខ្ញុំអាចប្រកាសថា គណបក្សសភាមាន ទំនុកចិត្តលើនាយករដ្ឋមន្ត្រី” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការបោះឆ្នោតទំនុកចិត្តលើការដឹកនាំ របស់ចនសុនត្រូវបានបង្កឡើងបន្ទាប់ពីចំនួនសមាជិកសភា ដែលបានដាក់លិខិតគ្មានទំនុកចិត្តលើគាត់ទៅ Brady ឈានដល់ ៥៤ ឬ ១៥ភាគរយនៃសមាជិកសភាអភិរក្សនិយម។
ជាមួយនឹងការឈ្នះកាលពីថ្ងៃច័ន្ទ លោក Johnson នឹងមិនប្រឈមមុខនឹងការបោះឆ្នោត មិនទុកចិត្តមួយផ្សេងទៀតសម្រាប់រយៈពេលមួយឆ្នាំក្រោម ច្បាប់របស់គណបក្សអភិរក្សបច្ចុប្បន្ន៕
ប្រែសម្រួល ឈូក បូរ៉ា