បរទេស៖ កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងដំណើរការចរចាជាមួយនឹង ក្រុមហ៊ុនប្រេងរបស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។
យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ ឥណ្ឌាព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង
ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថាឲ្យបាននូវកុងត្រាថ្មីនៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេលយ៉ាងហោចណាស់ ៦ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។
ក្រុមហ៊ុនរបស់ឥណ្ឌាដែលរួមមានទាំង Indian Oil Corp, Hindustan Petroleum និង Bharat Petroleum
ព្រមទាំងក្រុមហ៊ុនឯកជនឥណ្ឌា Nayara Energy ផងត្រូវបានគេជឿជាក់ថាជាអ្នកស្ថិតនៅ ក្នុងភាគីនៃការចរចាគ្នាលើកនេះ។
ទោះបីជាយ៉ាងណាក្តីព័ត៌មានលំអិត នៃតម្លៃនិងទំហំប្រេងដែលនឹងត្រូវនាំចូលនៅមិនទាន់ អាចបញ្ជាក់បាននៅឡើយដោយសារតែរុស្សី និងឥណ្ឌា កំពុងបន្តចរចាជាមួយនឹង ធនាគារកណ្តាលឥណ្ឌា ដែលជាអ្នករៀបចំកិច្ចការងារនេះជាមុនសិន៕
ប្រែសម្រួល៖ ស៊ុន លី