ព័ត៌មានអន្តរជាតិ

ប្រធានសភាហុងគ្រីថា លោក Volodymyr Zelensky មាន “បញ្ហាផ្លូវចិត្ត”

បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto កាលពីថ្ងៃចន្ទបានគាំទ្រប្រធានសភា Laszlo Kover ដោយនិយាយថាគាត់ត្រឹមត្រូវក្នុងការអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មាន “បញ្ហាផ្លូវចិត្ត” ដោយបានគំរាមកំហែងទៅបណ្តាប្រទេសនានាដែលព្យាយាមជួយគាត់។ ការអត្ថាធិប្បាយរបស់ Kover ដែលបានបញ្ចេញនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីចុងសប្តាហ៍ បានជំរុញឱ្យមានកំហឹងនៃការថ្កោលទោសបន្ថែមពីទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា “ខណៈពេលដែលមនុស្សរាប់ម៉ឺននាក់បានធ្វើការនៅប្រទេសហុងគ្រីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម និងប្រជាជនអ៊ុយក្រែន អ្នកនយោបាយអ៊ុយក្រែនកំពុងនិយាយឥតឈប់ឈរអំពីប្រទេសហុងគ្រីក្នុងសំឡេងដែលមិនអាចទទួលយកបាន ញុះញង់យើង និយាយកុហក និងព្យាយាមធ្វើឱ្យយើងអាក្រក់”។ នេះបើតាមលោក Peter Szijjarto។

លោកបានបន្ថែមថា «ផ្អែកលើចំណុចទាំងអស់នេះ លោក Laszlo Kover ពិតជាត្រឹមត្រូវ បើទោះជាជនជាតិអ៊ុយក្រែនមិនសប្បាយចិត្តក៏ដោយ»៕ប្រែសម្រួលៈ ណៃ តុលា

To Top