ព័ត៌មានអន្តរជាតិ

World Bank កាត់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក ជិតពាក់កណ្តាលឆ្នាំនេះ

បរទេស៖ យោងតាមការប្រកាស ដោយធនាគារពិភពលោក World Bank បានឲ្យដឹងថាកំណើន សេដ្ឋកិច្ចពិភពលោក នឹងមានការធ្លាក់ចុះខ្លាំង ជាងការព្យាករណ៍ទុក លើកមុនពោលពី៤,១ភាគរយ មកត្រឹមតែ២,៩ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ ហើយប្រទេស មួយចំនួននិងប្រឈមមុខ ទៅនឹងវិបត្តិសេដ្ឋកិច្ច ជាមិនខាន។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់បែបនេះថា៖ បញ្ហានៃជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ការកើនឡើង នៃអត្រាអតិផរណា ផងព្រមទាំងការកើនឡើង នៃតម្លៃការប្រាក់ ផងកំពុងបានធ្វើឲ្យសេដ្ឋកិច្ចសកល នឹងមានការធ្លាក់ចុះខ្លាំង ក្នុងឆ្នាំ២០២២នេះ។

លោក David Malpass ប្រធានធនាគារពិភពលោក World Bank ក៏បានបញ្ជាក់ដែរថា៖ សម្រាប់បណ្តាប្រទេសជាច្រើន នៅលើពិភពលោក វិញគឺបច្ចុប្បន្ន កំពុងតែលំបាកក្នុងការ គេចចេញពីវិបត្តិ សេដ្ឋកិច្ចនោះឡើយ។

បណ្តាប្រទេសអ្នកមាន និងប្រទេសអ្នកក្រនឹងទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែការដាំក្បាលចុះ នៃសេដ្ឋកិច្ចប៉ុន្តែបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍគឺជាអ្នក ដែលនឹងអាចទទួលរងគ្រោះ ក្នុងកម្រិតតិចតួច ជាងនៅក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top