បរទេស៖ រតនាគារជាតិនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងស្វែងរក វិធីសាស្ត្រថ្មីមួយក្នុងការដាក់សំពាធ និងរារាំងផលិតកម្ម នាំប្រេងចេញរបស់រុស្សី មិនឲ្យដំណើរការងាយស្រួលឡើយ ខណៈពេលជាមួយគ្នានេះក៏កំពុង ព្យាយាមរកវិធីកាត់បន្ថយតម្លៃប្រេង ដែលកំពុងកើនឡើងខ្លាំងនោះផងដែរ។
ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានថ្លែងថា៖ មន្ត្រីរដ្ឋាភិបាលអាមេរិក កំពុងតែខិតខំដើម្បីរាំងខ្ទប់ ការនាំចេញប្រេងរបស់រុស្សី ចូលទៅក្នុងទីផ្សារសកលលោក ធ្វើយ៉ាងណាកំណត់មិនឲ្យប្រាក់ចំណេញ របស់រុស្សីមានការកើនឡើងសង្វាក់ផលិតកម្ម ផលិតប្រេងនៅតែបន្តដំណើរការនោះឡើយ។
រំលឹកដែរថា កាលពិខែមិនាកន្លងទៅសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មរារាំង ការនាំចូលប្រេងរបស់រុស្សីរួចទៅហើយ ខណៈដែលសហភាពអឺរ៉ុបនៅសប្តាហ៍បន្ទាប់ ក៏បានយល់ព្រមសម្រេចចិត្ត មិនធ្វើការនាំចូលប្រេងរបស់រុស្សី រហូតដល់ចុងឆ្នាំ២០២២ ផងហើយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានថែមទាំងព្រមានការ ដាក់ទណ្ឌកម្មថ្មីមួយទៀត ចំពោះប្រទេសទាំងឡាយណា ដែលនាំយកប្រេងរបស់រុស្សី ទៅកាន់ប្រទេសរបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី