ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិអាមេរិក ម្នាក់សារភាពថា ខ្លួនជាអ្នកហ្វឹកហ្វឹនក្រុមប្រយុទ្ធ ស្ត្រីទាំងអស់របស់ IS នៅស៊ីរី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ បានសារភាពថាខ្លួន គឺជាអ្នកដឹកនាំការហ្វឹកហាត់ទៅលើស្ត្រី នៅក្នុងកងកម្លាំងប្រយុទ្ធរបស់ IS ទាំងអស់នៅក្នុងប្រទេសស៊ីរី និងក៏ដូចជាអ្នករៀបចំផែន ការវាយប្រហារទៅលើអាមេរិក នៅលើទឹកដីអាមេរិកផងដែរ ។

នាង Allison Fluke-Ekren បានសារភាពអំពីទោសកំហោស ទាំងនោះទៅកាន់តុលាការបន្ទាប់ពី បានធ្វើការហ្វឹកហាត់ទៅលើក្រុមស្ត្រី ជាអ្នកប្រយុទ្ធរបស់ IS ប្រមាណជា ១០០នាក់ទាំងស្ត្រីពេញវ័យនិង ស្ត្រីវ័យក្មេងៗផងដែរ។

ស្ត្រីដែលមានកូននិងធ្លាប់ ជាគ្រូបង្រៀនរូបនេះបាន ប្រែខ្លួនក្លាយជាមេដឹកនាំ IS បន្ទាប់ពីបានចាកចេញពី អាមេរិកកាលពីឆ្នាំ២០១១ ដើម្បីទៅធ្វើការងារឲ្យក្រុម IS នៅក្នុងប្រទេសលីប៊ិ មុនពេលធ្វើដំណើរទៅកាន់ ប្រទេសស៊ីរី។

គួរឲ្យដឹងដែរថាស្ត្រីវ័យ ៤២ឆ្នាំរូបនេះ ក៏ធ្លាប់បានធ្វើដំណើរទៅកាន់អេហ្ស៊ីប និងតួកគីផងមិនត្រឹម ក៏ធ្លាប់រស់នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ និងមានបទពិសោធជាច្រើនទាក់ទង ទៅនឹងការប្រើប្រាស់អាវុធ ព្រមទាំងផែនការ វាយប្រហារដោយភេវរកម្ម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top