ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ និងស៊ុយអែត ចុះកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះយោធា

ហេលសិនគី ៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃអង្គារបានប្រកាស ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការគាំទ្រប្រទេសម្ចាស់ផ្ទះ រវាងហ្វាំងឡង់ និងស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រទេសម្ចាស់ផ្ទះ (HNS) គ្របដណ្តប់លើ “វិធានការ ដែលបានព្រមព្រៀង ដោយឡែកពីគ្នា ដែលត្រូវធ្វើដោយប្រទេសម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់សមត្ថភាព នៃកងកម្លាំង នៃរដ្ឋមួយផ្សេងទៀត” ។

ឯកសារនេះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ Antti Kaikkonen និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត Peter Hultqvist ទាក់ទងនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រុមភាគខាងជើង នៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។

ផ្ទាំងពាណិជ្ជកម្ម

ការចេញផ្សាយ បានកត់សម្គាល់ថា “តាមទស្សនៈរបស់ប្រទេសហ្វាំងឡង់ គោលបំណងសំខាន់គឺដើម្បីធានាថា ជំនួយយោធាអាចទទួល បានប្រកបដោយប្រសិទ្ធភាព”។

គោលគំនិតនៃ “ការធ្វើម្ចាស់ផ្ទះយោធា” បានក្លាយជាផ្នែកមួយ នៃភាសានយោបាយហ្វាំងឡង់ក្នុងឆ្នាំ២០១៤ នៅពេលដែលហ្វាំងឡង់ បានចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការធ្វើម្ចាស់ផ្ទះជាមួយណាតូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top