ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងពិភាក្សា ជាមួយអង្គការសហប្រជាជាតិ ជុំវិញច្រករបៀងមនុស្សធម៌ សម្រាប់ការនាំចេញស្បៀងអាហារ

គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថាទីក្រុងកៀវ ​កំពុងជួបពិភាក្សាជាមួយអង្គការសហប្រជាជាតិ (UN) និងដៃគូផ្សេងទៀត ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌ សម្រាប់ការនាំចេញ ផលិតផលកសិកម្មរបស់អ៊ុយក្រែន។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែន កំពុងវិនិយោគកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការបិទច្រកសមុទ្រអ៊ុយក្រែន ដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក” ។

ក្រសួងបានឲ្យដឹងថា អ៊ុយក្រែន ត្រូវការការធានាសន្តិសុខ ប្រកបដោយប្រសិទ្ធភាព ដើម្បីស្ដារឡើងវិញនូវការធ្វើនាវាចរណ៍ នៅសមុទ្រខ្មៅ រួមទាំងអាវុធដើម្បីការពារឆ្នេរសមុទ្រ ពីការគំរាមកំហែងពីសមុទ្រ និងការចូលរួមរបស់កងនាវាចរ របស់ប្រទេសទី៣ ដើម្បីល្បាតផ្នែកពាក់ព័ន្ធ នៃសមុទ្រ។

ក្រសួងបានឲ្យដឹងទៀតថា ប្រទេសអ៊ុយក្រែនកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសតួកគី ក្នុងគោលបំណងបិទច្រក របស់អ៊ុយក្រែន ដោយបន្ថែមថា មិនទាន់មានកិច្ចព្រមព្រៀង រវាងអ៊ុយក្រែន តួកគី និងរុស្ស៊ី លើបញ្ហានេះត្រូវបានសម្រេច នៅឡើយទេ។

ក្រសួងបានបញ្ជាក់ទៀតថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ទៅកាន់ទីផ្សារពិភពលោករួចហើយ តាមរយៈរថយន្តដឹកទំនិញ ផ្លូវដែក និងការដឹកជញ្ជូនតាមដងទន្លេ។

ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោក បានរងផលប៉ះពាល់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការបិទច្រករបស់អ៊ុយក្រែន ដោយយោធារុស្ស៊ី៕​ប្រែសម្រួល ឈូក បូរ៉ា

To Top