បរទេស ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអ៊ីស្រាអែល បានរិះគន់ប្រទេសអ៊ីស្រាអែល ចំពោះការបដិសេធមិនផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប ដោយនិយាយថា ពួកគេត្រូវការដើម្បីការពារកងកម្លាំងរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក Yevgen Korniychuk បានស្នើសុំឱ្យមានការបង្កើនជំនួយ ផ្នែកយោធាពីរដ្ឋាភិបាល អ៊ីស្រាអែល ដោយបានរិះគន់ ការសម្រេចចិត្ត របស់ខ្លួនក្នុងការបដិសេធ ចំពោះរដ្ឋាភិបាលទីក្រុងគៀវ នូវការដឹកជញ្ជូនកាំជ្រួចប្រឆាំងរថក្រោះ Spike ។
លោកបាននិយាយថា “ខ្ញុំចង់ឱ្យរដ្ឋាភិបាលអ៊ីស្រាអែលផ្លាស់ទីឆ្ងាយពីតំបន់សុខស្រួលរបស់ខ្លួន ហើយត្រឡប់ទៅរកការពិតវិញ” ដោយអះអាងថា មន្ត្រីអាមេរិកបានចុះហត្ថលេខាលើ មីស៊ីល Spike ដែលត្រូវផ្ទេរឆ្លងកាត់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែ “អ៊ីស្រាអែលបាននិយាយថា ទេ” ។
ការអត្ថាធិប្បាយរបស់ Korniychuk ហាក់ដូចជាបញ្ជាក់ពីរបាយការណ៍មុនៗ អំពីកិច្ចព្រមព្រៀងមីស៊ីលផ្លោង ដែលបង្ហាញថា ការផ្ទេរ Spike ត្រូវបានពិភាក្សាក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដោយមន្ត្រីយោធាអ៊ីស្រាអែល។ អគ្គនាយក នៃក្រសួងការពារជាតិ អ៊ីស្រាអែល លោក Amir Eshel តាមសេចក្តីរាយការណ៍ គឺបានបដិសេធមិនគាំទ្រ គំនិតនេះ ជុំវិញការព្រួយបារម្ភថា សព្វាវុធនឹងត្រូវប្រើប្រាស់ដើម្បីសម្លាប់ទាហានរុស្ស៊ី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ៕
ប្រែសម្រួលៈ ណៃ តុលា