ព័ត៌មានអន្តរជាតិ

ប្រទេសន័រវេស បរិច្ចាគកាំភ្លើងធំ ហួសសម័យ ចំនួន២២គ្រឿង ដល់អ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសន័រវេស បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន នឹងទទួលបានកាំភ្លើងធំប្រភេទ M109 ចំនួន២២គ្រឿងពីប្រទេសន័រវេស។ សេចក្តីថ្លែងការណ៍បាននិយាយថា សព្វាវុធត្រូវបានបរិច្ចាគទាំងស្រុង ជាមួយនឹងឧបករណ៍ គ្រឿងបន្លាស់ និងគ្រាប់រំសេវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាំភ្លើងធំ M109 គឺជាកាំភ្លើង ទំហំ 155mm ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយមានប្រសិទ្ធភាព បាញ់បានចម្ងាយចន្លោះពី 20-40km អាស្រ័យលើសំបកដែលបានប្រើ។ កាំភ្លើងធំនីមួយៗត្រូវការនាវិកបួននាក់ដើម្បីប្រតិបត្តិការ។

ប្រទេសន័រវេសបាននិយាយទៀតថា ខ្លួនបានបណ្តុះបណ្តាល ទាហានអ៊ុយក្រែនរួចហើយ អំពីរបៀបប្រើប្រាស់អាវុធនៅឯកន្លែងមួយក្នុងប្រទេសអាល្លឺម៉ង់៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top