ព័ត៌មានអន្តរជាតិ

ជប៉ុន សម្រេចបើកទ្វារព្រំដែន ដំណាក់កាលថ្មី នៅថ្ងៃទី១០ខែមិថុនានេះ

បរទេស ៖ បន្ទាប់ពីមានការបិទទ្វារអស់ រយៈពេលជាង២ឆ្នាំកន្លងមក ប្រទេសប្រទេសជប៉ុន បានកំពុងឈានទៅដល់ការសម្រេច បើកទ្វារប្រទេស ជូនភ្ញៀវបរទេសទាំងឡាយវិញហើយ គិតចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខនេះ បន្ទាប់ពីបានប្រកាសបើកទ្វារ ដំណាក់កាលដំបូង កាលពីមួយរយៈពេលមុន ។

នាយករដ្ឋមន្ត្រី នៃ ប្រទេសជប៉ុន លោក Fumio Kishida បានប្រកាសថាភ្ញៀវទេសចរ បរទេសនឹងអាចអនុញ្ញាតិ ឲ្យចូលមកធ្វើដំណើរ ក្នុងប្រទេសវិញចាប់ពីថ្ងៃទី១០ ខែមិថុនាគឺ ជាចំនួនអនុញ្ញាតិថ្មី ប្រចាំថ្ងៃកើនឡើងពី១០០០០នាក់ ក្នុងមួយថ្ងៃទៅដល់២០០០០នាក់ ក្នុងមួយ
ថ្ងៃ ។

គួរឲ្យដឹងដែរថា ការបើកទ្វារប្រទេស នៅក្នុងដំណាក់កាលថ្មីនេះ នឹងអាចជួយដល់រដ្ឋាភិបាលជប៉ុន ក្នុងការសម្រេចចិត្តបង្កើនផ្លូវផែន ទីជាយុទ្ធសាស្ត្រមួយឬ Road Map ដើម្បីឈានទៅដល់ការបើកទ្វាព្រំដែន ទាំងស្រុងនៅត្រឹមដំណាច់ ឆ្នាំ២០២២ខាងមុខនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top