ព័ត៌មានអន្តរជាតិ

ប្រាសាទសានស៊ូ ៖ បន្តវេននិងផ្សព្វផ្សាយ វប្បធម៌ប្រពៃណីចិន ក្នុងកំណាព្យ

ព្រឹកថ្ងៃទី៨ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានចុះត្រួត ពិនិត្យការងារ នៅប្រាសាទសានស៊ូ ទីក្រុងមៃសាន ខេត្តស៊ីឈួន ដើម្បីស្វែងយល់ ពីស្ថានការណ៍អភិរក្ស បេតកភណ្ឌប្រវត្តិសាស្ត្រ និង វប្បធម៌ក្នុងតំបន់ ។

ប្រាសាទសានស៊ូ ឋិតនៅខ័ណ្ឌDongpo ទីក្រុងមៃសាន ខេត្តស៊ីឈួន ជាទីលំនៅចាស់ របស់កវីល្បីឈ្មោះនៅរាជវង្ស សុងខាងជើងគឺ Su Xun, Su ShiនិងSu Zhe ។ បច្ចុប្បន្ន ទីនេះ គឺជាអង្គភាពអភិរក្ស វត្ថុបុរាណសំខាន់ៗ របស់ជាតិ តំបន់ទេសចរណ៍ជាតិថ្នាក់4A សារមន្ទីរជាតិថ្នាក់ទី២ និងជាកន្លែងសំខាន់ សម្រាប់សិក្សាស្រាវជ្រាវកវីទាំងបីរូប ​​​​​​​​​​និងវប្បធម៌សានស៊ូ ។

ឆាកជីវិតរបស់លោកSu Shi ពោរពេញ ដោយការឡើងនិងចុះ ។ នៅទីក្រុង Hangzhou លោកបានជួសជុលបឹង Xihu និងសាងសង់ទំនប់Su ហើយបង្កើតបឹងXihu ដែលមានទេសភាព ដ៏ស្រស់ស្អាត និងល្បីល្បាញទាំងជាតិ និងអន្តរជាតិ ។ នៅទីក្រុង Mizhou លោកបានប្រឆាំងគ្រោះរាំងស្ងួត កំចាត់សត្វកណ្ដូប អនុវត្តយ៉ាងម៉ឺងមាត់ នូវការគ្រប់គ្រងដោយច្បាប់។ នៅទីក្រុងXuzhou លោកសាងសង់ទំនប់ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ បើកស្បៀង សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយ ហើយបន្សល់ទុកគំនិតផ្តួចផ្តើម “សាងសង់ទំនប់ និងបង្ការទឹកជំនន់ ដើម្បីបម្រើផល ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ” ។

កម្លាំងឥទ្ធិពលរបស់លោកSu Shi មិនគ្រាន់តែនៅប្រទេសចិនប៉ុណ្ណោះទេ ក៏ជះឥទ្ធិពលដល់ពិភពលោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កផងដែរ ។ ពាក្យកំណាព្យដ៏ល្បីឈ្មោះ “但愿人长久,千里共婵娟”(សូមឱ្យមនុស្ស ដែលនឹករលឹកបានសុខតរៀងទៅ ទោះបីជានៅទីឆ្ងាយ​​​​​​​​​​​​​​ មិនបានជួបជុំក៏អាចផ្ញើក្ដីនឹក រលឹកតាមរយៈការគយគន់ព្រះច័ន្ទដូចគ្នាដែរ) ត្រូវបានជនជាតិចិននៅបរទេស ជាច្រើនយកមកប្រើប្រាស់​​​​​​​​​​​​​​​​​​​​ នៅពេលដែលនឹករលឹកដល់ជាតិមាតុភូមិ។
ខែមករា ឆ្នាំ២០១៨ អង្គការយូណេស្កូ បានប្រគល់វិញ្ញា បនបត្រកិត្តិយសអំពីការអភិរក្ស បេតិកភណ្ឌវប្បធម៌​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដល់ប្រាសាទសានស៊ូ ដើម្បីទទួលស្គាល់ពីវិភាគទាន នៃប្រាសាទសានស៊ូ ក្នុងការផ្សាព្វផ្សាយវប្បធម៌ចិន លើពិភពលោក ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top