ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស BRICS ប្ដេជ្ញាបង្កើនកិច្ច សហប្រតិបត្ដិការ ពហុភាគី

ប៉េកាំង ៖ តំណាងធុរកិច្ច មកពីបណ្តាប្រទេស BRICS បានសន្យាកាលពីថ្ងៃពុធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីការពារផលប្រយោជន៍រួម នៃទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ។

កិច្ចប្រជុំប្រចាំឆ្នាំ២០២2 នៃក្រុមប្រឹក្សាធុរកិច្ច BRICS ត្រូវបានធ្វើឡើង នៅទីក្រុងប៉េកាំង ដោយមានតំណាងប្រហែល ១៥០នាក់ មកពីក្រុមការងារ របស់ក្រុមប្រឹក្សាបានចូល រួមតាមអ៊ីនធឺណិត។

សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងភាពជាដៃគូ ដែលមានគុណភាពខ្ពស់ ក្នុងចំណោមប្រទេស BRICS ត្រូវបានបោះពុម្ពនៅក្នុងកិច្ចប្រជុំ ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកិច្ចសន្ទនាកាន់ តែស៊ីជម្រៅ និងបង្កើនកិច្ច សហប្រតិបត្តិការ។

លោក Chen Siqing ប្រធានផ្នែកចិន នៃក្រុមប្រឹក្សាធុរកិច្ច BRICS បានលើកឡើងថា ប្រទេសចិន បានសហការជាមួយភាគីទាំងអស់ ដើម្បីបង្កើនគុណសម្បត្តិវិជ្ជាជីវៈ និងធនធាន និងលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ច។

លោក Chen បានបន្ថែមថា ប្រទេសចិននឹងធ្វើការ ជាមួយសហគមន៍ធុរកិច្ចក្នុង ចំណោមប្រទេស BRICS ហើយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍ ដែលជំរុញដោយការបង្កើតថ្មី ដើម្បីបង្កើនសន្ទុះកំណើន ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top