ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានដណ្តើមយកក្រុង Sievierodonetsk បានមកវិញហើយ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន កំពុងកាន់កាប់ទីតាំងរបស់ពួកគេ ក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅទីក្រុង Sievierodonetsk ភាគខាងកើត ហើយបានដណ្តើមយកមកវិញ នៅភាគខាងត្បូង ដោយផ្តោតលើការទទួលបាន នៅក្នុងទឹកដីដ៏ធំបំផុតដែលរឹបអូសដោយរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។ 

ប្រទេសរុស្ស៊ី បានប្រមូលផ្តុំកម្លាំងលុកលុយរបស់ខ្លួន នៅជុំវិញទីក្រុង Sievierodonetsk ដែលជាទីក្រុងឧស្សាហកម្មតូចមួយឥឡូវនេះ បានទម្លាក់គ្រាប់បែកដើម្បីបំផ្លាញក្រុងនេះ ។ 

អ៊ុយក្រែន បានលើកឡើងថា ក្តីសង្ឃឹមតែមួយគត់របស់ខ្លួន ក្នុងការបង្វែរជំនោរឆ្ពោះទៅរកជ័យជម្នះ គឺជាកាំភ្លើងធំបន្ថែមទៀត ដើម្បីទបទល់នឹងកម្លាំងកាំភ្លើងធំរបស់រុស្ស៊ី ។

ទីក្រុង Sievierodonetsk និងទីក្រុងភ្លោះ Lysychansk របស់ខ្លួននៅលើច្រាំងទន្លេ Siverskyi Donets គឺជាផ្នែកចុងក្រោយដែលគ្រប់គ្រងដោយអ៊ុយក្រែននៃខេត្ត Luhansk ដែលទីក្រុងម៉ូស្គូត្រូវបានកំណត់ថា នឹងដណ្តើមយកជាគោលដៅសំខាន់មួយ នៃសង្រ្គាមរបស់ខ្លួន ។

លោក Serhiy Gaidai អភិបាលក្រុង Luhansk បានលើកឡើងថា “ពួកគេ គឺសំដៅលើ (ជនជាតិរុស្ស៊ី) កំពុងស្លាប់ដូចសត្វរុយ…អីចឹង” ។

លោក Gaidai បានព្យាករណ៍ថា ជនជាតិរុស្ស៊ី នឹងព្យាយាមទាញយក អត្ថប្រយោជន៍ពីកម្រិតទឹកទាប ដើម្បីឆ្លងកាត់ទន្លេ Siverskyi Donets ។ “យើងកំពុងតាមដានមើល ហើយប្រសិនបើមានអ្វីកើតឡើង យើងនឹងធ្វើសកម្មភាពយ៉ាងសកម្ម” ។

នៅភាគខាងត្បូង ជាកន្លែងដែលទីក្រុងម៉ូស្គូកំពុងព្យាយាម ដាក់ការគ្រប់គ្រងរបស់ខ្លួន លើតំបន់កាន់កាប់ដែលលាតសន្ធឹង លើខេត្ត Kherson និង Zaporizhzhia ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ខ្លួនបានដណ្តើមយកដីថ្មី នៅក្នុងការវាយប្រហារតបតវិញនៅក្នុងខេត្ត Kherson ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top