បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង ជាសាធារណៈដោយសភាជាតិ របស់ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុង បានកំពុងតែនឹងរៀបចំ ដំណើរការដុតកំទេចចោល នូវឧបករណ៍ដែលប្រើប្រាស់ សម្រាប់ការពារកូវីដ កាលពីពេលកន្លងមកដូចជា PPE ជាដើម មានតម្លៃសរុប ដល់ទៅជាង ៤ពាន់លានដុល្លារ។
ប្រភពដដែលបានអះអាងដែរថា បច្ចុប្បន្នគណរដ្ឋមន្ត្រីកំពុងរៀបចំ ផែនការនេះហើយរំពឹងទុកថា នឹងដុតកំទេចចោលទាំងអស់ តាមរយៈម៉ាស៊ីន Generate Power ខណៈ ដែលក្រុមអ្នកជំនាញមួយចំនួន បានធ្វើការរិះគន់ នូវការសម្រេចចិត្តថា ជាភាពគ្មានយុទ្ធសាស្ត្រ ត្រឹមត្រូវនៃរដ្ឋាភិបាលអង់គ្លេស ដែលវានឹងបណ្តាលឲ្យ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថានជាមិនខាន។
សេចក្តីប្រកាសធ្លាប់ បានពន្យល់ដែរថាឧបករណ៍ទាំងនោះ មិនអាចយកមកប្រើប្រាស់ឡើងវិញបាននោះទេ ហើយរឹតតែមិនអាចប្រើប្រាស់ ជាមួយនឹងភ្នាក់ងារសុខាភិបាល បានឡើយ ដោយសារតែស្តង់ដាមិនគ្រប់គ្រាន់ ទៅនឹងអ្វីដែលជាស្តង់ដា របស់ក្រសួងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី